Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ត្រូវរថយន្ដក្រុង កិនបែកក្បាលស្លាប់ភ្លាមៗ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ មុខអគ្គស្នងការនគរបាលជាតិ

  • បោះពុម្ព

(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅមុខនេះបន្ដិចថា មានករណីគ្រោះថា្នក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្ដក្រុង១គ្រឿង បានកិនបុរសម្នាក់ បណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលកំពុងជិះម៉ូតស្របទិសគ្នា ជាមួយនឹងរថយន្តក្រុង។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានបន្ថែមទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅម៉ោង១រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ លើផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យកកស្ទះចរាចរ នៅកន្លែងកើតហេតុ ដោយសារតែផ្លូវអែបស្ពានតូចចង្អៀត។

សេចក្ដីរាយការណ៍ បានបញ្ជាក់ថា ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-7468។ ចំណែកអ្នកបើករថយន្តបង្ក បានរត់គេចពីកន្លែងកើតហេតុផងដែរ៕

ដកស្រង់ពី៖FRESH NEWS