Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ចាប់ខ្លួនស្ដ្រីម្នាក់ ដកហូតបានថ្នាំញៀនប្រភេទទឹក១៥០ដប នៅខេត្តបន្ទាយមានជ័យ

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ ស្ដ្រីខ្មែរម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ដោយដកហូតបានថ្នាំញៀន ប្រភេទទឹកចំនួន១៥០ដប នៅចំណុចជិតកាស៊ីណូព្រីនសេស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ប្រចាំការនៅការិយាល័យទំនាក់ទំនងព្រំដែន (BLO) ប៉ោយប៉ែត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

បើតាមមន្ដ្រីនគរបាល ជនសង្ស័យដែលឃាត់ខ្លួននេះឈ្មោះ វុធ ស្រីម៉ិច ហៅវីន អាយុ២៧ឆ្នាំ ដោយក្នុងនោះកម្លាំងជំនាញដកហូតបាន ថ្នាំញៀនប្រភេទកេតាមីនទឹក ចំនួន១៥០ដប ស្មើទម្ងន់១.៥គីឡូក្រាម ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS