បណ្តាញសង្គម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យសមត្ថកិច្ចឃាត់ខ្លួន មនុស្សមួយក្រុម ដែលបានយកឈ្មោះក្រសួងព័ត៌មាន ដើរជម្រិតទារប្រាក់ តាមសហគ្រាសនានា

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ បានស្នើឱ្យសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមនុស្សមួយក្រុម ដែលបានយកឈ្មោះក្រសួងរបស់លោក ទៅដើរជំរិតទារប្រាក់ពីសហគ្រាសនានា។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើបណ្តាញ Facebook យ៉ាងដូច្នេះថា៖ «មនុស្សមួយក្រុមនេះ យកឈ្មោះក្រសួងព័ត៌មានទៅដើរជំរិតលុយតាមសហគ្រាសនានា បើខាងអង្គភាពណាជួបអ្នកណាយកឈ្មោះក្រសួងដើរទារលុយសូមជួយឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចនៅកន្លែងនោះផង»។ ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្រ្តី មិនបានបញ្ជាក់អំពីអត្តសញ្ញាណរបស់ក្រុមខាងលើនេះនៅឡើយទេ៕

ដកស្រង់ពី៖FRESH NEWS