Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការខេត្តកណ្តាល ចេញដីកាសម្រេចឃុំខ្លួន ក្រុមប្រើដាវសាំម៉ូរ៉ៃទាំង៦នាក់ កាប់យុវជនម្នាក់ស្លាប់ នៅស្រុកកោះធំ ដាក់ពន្ធនាគារបណ្តោះអាសន្ន

  • បោះពុម្ព

(កណ្តាល)៖ ក្រុមអ្នកលេងដាវសាំម៉ូរ៉ៃដែលកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅស្រុកកោះធំនោះ ត្រូវបានលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេច ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

មន្រ្តីតុលាការខេត្តកណ្តាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល លោក សេង ឡុង នៅព្រឹកថ្ងៃនេះថា ជនត្រូវចោទទាំង៦នាក់នេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ ត្រង់មាត្រា២៩ និងមាត្រា១៩៩ នៃក្រុមព្រហ្មទណ្ឌ ដែលអាចប្រឈមនឹងជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ។

ជនដៃដល់ និងបក្ខពួកទាំង៦នាក់រូមមាន៖ ទី១-ឈ្មោះ គាត សំណាង ហៅឡេង អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ មុខរបររត់តុការ ជាជនដៃដល់, ទី២-ឈ្មោះ ហោ សោភ័ណ្ឌ(ហៅឡុង)អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ មុខរបររត់តុការ ជាអ្នកចូលរួម, ទី៣-ឈ្មោះ ឌី ឌឿន អាយុ២២ឆ្នាំ មានទីលំនៅភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ មុខរបរ មិនពិតប្រាកដ, ទី៤-ឈ្មោះ បេង តាំងអេង អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកមេស្រុក ឃុំព្រែកស្ដី ស្រុកកោះធំ មុខរបរកាប់ជ្រូកលក់, ទី៥-ឈ្មោះ វ៉ាន់ សំណាង អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ មុខរបរកសិករ និងទី៦-ឈ្មោះ យឹម ឌីណា អាយុ១៨ឆ្នាំ ភូមិព្រែកស្តី ឃុំព្រែកស្តី ស្រុកកោះធំ។

ជនរងគ្រោះឈ្មោះ ចេក ភាព អាយុ២០ឆ្នាំ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកម្មករបើកម៉ូតូលក់ទឹកកក។ សូមបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯង ចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខ័ណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូចេញពីវត្តត្រឡប់មកផ្ទះវិញ ដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្រាប់តែមានជនសង្ស័យពុំស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ ក្រោមការចង្អុលបង្ហាញពីលោកស្នងការខេត្តកណ្តាល កម្លាំងសមត្ថកិច្ច តាមឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់នាំយកមកសាកសួរ។ បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យនោះ ពួកគេធ្លាប់មានគំនុំនិងគ្នា ដោយជនរងគ្រោះធ្លាប់វាយពួកគេ១ខ្សែក្រវ៉ាត់ ទើបពួកគេបានរៀបចំសម្ភារជាដាវសាំម៉ូរ៉ៃ ជិះម៉ូតូតាមស្វែងរកជនរងគ្រោះ លុះប្រទះឃើញក៏កាប់តែម្តងទៅ តែមិនដឹងថា កាប់នោះបណ្តាលឲ្យស្លាប់នោះទេ លុះព្រឹកឡើងទើបដឹងថាស្លាប់។

ក្រោយពីឃាត់ខ្លួន នគរបាលដកហូតវត្ថតាងម៉ូតូចំនួន២គ្រឿង ម៉ាក Honda SL ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ០១គ្រឿង និងម៉ាក Suzuki Nex ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ 1U-5738 ០១គ្រឿង, ដាវចំនួន ០២ដើម កាំបិតចំនួន០២ដើម, ទូរស័ព្ទចល័តចំនួន០៦គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវឃុំខ្លួន ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល៕

ដកស្រង់ពី៖FRESH NEWS