Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ២នាក់​ ចូលទៅលួចទ្រព្យសម្បត្តិ នៅក្នុងរថយន្តអធិការរងស្រុកបាទី ត្រូវសមត្ថកិច្ចដេញបង្ក្រាប រហូតផ្ទុះអាវុធបណ្តាលឲ្យស្លាប់ម្នាក់

  • បោះពុម្ព

(តាកែវ)៖ ជនសង្ស័យម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានចូលទៅលួចទ្រព្យសម្បត្តិ នៅក្នុងរថយន្តរបស់អធិការរងនគរបាលស្រុកបាទី ខេត្តតាកែវ ហើយភ្លាមៗនោះត្រូវ កម្លាំងសមត្ថកិច្ចដេញស្ទាក់តាមផ្លូវ រហូតមានការផ្ទុះអាវុធក៏បណ្តាលឲ្យស្លាប់តែម្តង និងឃាត់ខ្លួនបានម្នាក់។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់រំលងអាធ្រាត្រថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី។ ជនសង្ស័យដែលស្លាប់នោះមានឈ្មោះ សែម ចាវ អាយុ២១ឆ្នាំ នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប និងម្នាក់ទៀតដែលត្រូវបានឃាត់ខ្លួនឈ្មោះ សឿន ពៅ ហៅអ៊ឹប អាយុ២១ឆ្នាំ នៅភូមិស្តុកប្រីយ៍ ឃុំត្រពាំងសាប ស្រុកបាទី អ្នកបើកម៉ូតូ។ របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា នៅវេលាម៉ោង២និង៥៣នាទី រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ មានករណីចោរចូលលួចរថយន្តនៅផ្ទះរបស់ឈ្មោះ ណាំ សោភ័ណ្ឌ អធិការរងនគរបាលស្រុកបាទី។

ភ្លាមៗនោះ លោកបានស្រែកតាមវិទ្យុទាក់ទងឲ្យកម្លាំងធ្វើការពួនស្ទាក់ ដោយឲ្យព័ត៌មានម៉ូតូ២គ្រឿង មានគ្នា៣នាក់ ជិះទៅទិសខាងលិច ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងសាប និងកម្លាំងប្រជាការពារ បានសហការណ៍ស្ទាក់គ្រប់ច្រក និងបានឃាត់ម៉ូតូ១គ្រឿងជិះគ្នា២នាក់ ប៉ុន្តែមិនព្រមឈប់ ទើប លោកនាយប៉ុស្តិ៍ត្រពាំងសាប បានដេញប្រកិតតាមក្រោយតាមផ្លូវលំ និងបានឲ្យលោក ចាប សុខុម នាមអាយកូម26 នាយផ្នែកចរាចរណ៍ បានឃាត់តែពុំឈប់ ក៏បានបាញ់គំរាមភ្ជុចដីចំនួន២គ្រាប់ បណ្តាលឲ្យត្រូវអ្នកដែលជិះខាងក្រោយស្លាប់នៅនឹងកន្លែងចម្ងាយពីផ្ទះធ្វើសកម្មភាពប្រមាណ៣km។

អធិការនគរបាលស្រុកបាទី លោក ង៉ាន់ សារី បានប្រាប់បន្ថែមដល់់អង្គភាពព័ត៌មាន Fresh News ថា មុនពេលកើតហេតុ លោកអធិការរងរបស់លោក បានដេកនៅក្នុងរថយន្ត ដើម្បីមើលឪពុកព្យួរសារ៉ូម ដោយចាក់ឡុករថយន្ត និងបើកកញ្ចក់ម្ខាង។

ពេលនោះក៏លេចមុខជនសង្ស័យ ទៅបើកទ្វារប៉ងលួចទ្រព្យសម្បត្តិ នៅក្នុងរថយន្ត ស្រាប់តែលោក ណាំ សោភ័ណ្ឌ ដឹងខ្លួន ហើយស្រែកឆោឡោ ទាក់ទងតាមអាយកូម រហូតដេញបង្ក្រាបបែបនេះ។ បើតាមលោកអធិការ ជនសង្ស័យដែលស្លាប់នោះ ត្រូវគ្រាប់កំាភ្លើងពីចង្កេះទៅស្មា នៅពេលកម្លាំងសមត្ថកិច្ចបាញ់ភ្ជុជដីចំនួន២គ្រាប់។

លោក ង៉ាន់ សារី បានបញ្ជាក់ថា បន្ទាប់ពីបង្ក្រាបបាន កម្លាំងរបស់លោក បានរកឃើញថ្នាំញៀននៅជាប់ខ្លួនជនសង្ស័យផងដែរ ដែលពួកគេទាំង២នាក់ ជាអ្នកចែកចាយថ្នាំញៀនដ៏សកម្មនៅតាមមូលដ្ឋាន។ សម្រាប់ជនសង្ស័យដែលត្រូវឃាត់ខ្លួន និងវត្ថុតាងជាម៉ូតូនោះ ត្រូវបាននាំខ្លួនទៅសួរនាំបន្ត នៅអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ដើម្បីចាត់ការបន្តទៀត៕

ដកស្រង់ពី៖FRESH NEWS