Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ៤នាក់ នៅខណ្ឌ៧មករា

  • បោះពុម្ព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចបានឆ្មក់បង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ឃាត់បានជនសង្ស័យ៤នាក់ ប្រុសម្នាក់ និងស្រី៣នាក់ ដកហូតថ្នាំញៀនម៉ាទឹកកកចំនួន២កញ្ចប់តូច ថ្នាំក្រវី១៥គ្រាប់ ជញ្ជីងថ្លឹងចំនួន១ និងឧបករណ៍វេចខ្ចប់គ្រឿងញៀន ប្រើប្រាស់មួយចំនួនធំ។

ប្រតិបត្តិការនេះ ធ្វើឡើងស្ថិតចំណុចផ្ទះលេខ១៦៩៣E០ តាមបណ្ដាយផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៤នាក់រួមមាន៖ ទី១៖ ឈ្មោះ លី សីហា ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួយលេខ១៦៩៣E០ ផ្លូវដួងហែមលេខ១០៧ សង្កាត់មនោរម្យ ទី២៖ ឈ្មោះ លី ធីប៉ិចតៀង ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅ ផ្ទះជួយលេខ១៦៩៣E០ ផ្លូវដួងហែមលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ទី៣៖ ឈ្មោះ កែវ ស្រីអូន ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួយលេខ១៦៩៣E០ ផ្លូវដួងហែមលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ទី៤៖ ឈ្មោះ វីង ធីប៊ុនញ៉ឺ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួយលេខ១៦៩៣E០ ផ្លូវដួងហែមលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ក្រោយសមត្ថកិច្ចធ្វើការឆែកឆេររួចមក ជនសង្ស័យប្រុសស្រីទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

 

ដកស្រង់ពី៖FRESH NEWS