Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យឆេះផ្សារត្រពាំងអំពិល នៅខេត្តកំពង់ស្ពឺ ទាំងកណ្តាលយប់ បំផ្លាញ និងខូចខាតអស់៤តូប, សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ដើម្បីបាញ់ពន្លត់

  • បោះពុម្ព

(កំពង់ស្ពឺ)៖ ផ្សារត្រពាំងអំពិល ស្ថិតនៅថ្នល់ទទឹង ក្នុងស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះទាំងពាក់កណ្តាលយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យ បំផ្លាញតូបទាំងស្រុងចំនួន៣ និងតូបមួយទៀត ខូចខាតមួយចំនួន។

នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០៖៣០នាទី ហើយរលត់ទៅវិញនៅវេលាម៉ោងជាង១១ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ក្នុងនោះមានទាំងរថយន្តមកពីស្រុកអង្គស្នួល ខេត្តកណ្តាលផងដែរ។

លោកស្នងការបានបន្តថា អគ្គិភ័យបានឆាបឆេះតូបនៅខាង បើសិនជាឆេះនៅចំកណ្តាលផ្សារនោះ ច្បាស់ជាមានគ្រោះមហន្តរាយធ្ងន់ធ្ងរជាងនេះ ដោយសារពិបាកចូលទៅពន្លត់។ តាមការសន្និដ្ឋានជាជំហានដំបូង ត្រូវបានលោកស្នងការអះអាងថា អាចមកពីឆ្លងចរន្តអគ្គិសនី។

តូបដែលត្រូវឆេះបំផ្លាញទាំងស្រុងនោះរួមមាន៖ តូបលក់ទូរស័ព្ទចំនួន២ តូបលក់ខោអាវចំនួន១ និងតូបកាត់សក់មួយទៀតដែលឆេះខូចខាតមួយចំនួន។ នៅថ្ងៃនេះសមត្ថកិច្ច នឹងបន្តសួរនាំបន្ថែមទៀត ចំពោះទំហំនៃការខូចខាត៕

ដកស្រង់ពី៖FRESH NEWS