Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថខេត្តស្ទឹងត្រែង ចាប់រថយន្ដដឹកឈើប្រណិតខុសច្បាប់មួយគ្រឿង នៅក្រុងស្ទឹងត្រែង

  • បោះពុម្ព

(ស្ទឹងត្រែង)៖ អាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត បានបង្ក្រាបរថយន្ដដឹកឈើ ប្រណិតធ្នង់ខុសច្បាប់មួយគ្រឿង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តស្ទឹងត្រែង បានឲ្យដឹងថា រថយន្ដដឹកឈើប្រណិតដែលបង្ក្រាបបាននេះ ម៉ាក Camry ឆ្នាំផលិត១៩៩៥ ពណ៌ស្លែរ គ្មានស្លាក់លេខ ដឹកចេញពីម្ដុំដុងកាចែមឫភូមិញឿន លុះមកដល់ចំណុចមុខខ្លោងទ្វារវត្ត ចូលភូមិហាងខូបាន ក៏ត្រូវអាវុធហត្ថធ្វើការស្ទាក់ និងប្រដេញចាប់ រហូតមកដល់នៅត្រង់ចំណុចបេនឡានផ្លូវអាស៊ាន ស្ថិតនៅសង្កាតស្រះឫស្សី ក្រុងស្ទឹងត្រែង ទើបចាប់រថយន្តដឹកឈើនោះបាន។

ក្រោយបង្ក្រាបបាន រថយន្ដដឹកឈើប្រណិតនេះ ត្រូវបានអាវុធហត្ថប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តនិតិវីធី ដោយឡែកចំនួនដុំឈើនៅមិនទាន់ដឹងទេ៕

ដកស្រង់ពី៖FRESH NEWS