Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំណុំរឿងប៉ូលិសស័ក្តិ៣ ដេញបាញ់ប្រពន្ធ៤គ្រាប់ នៅជិតសណ្ឋាគារ ហូលីដា តុលាការ​ប្រកាសសាលក្រម ថ្ងៃ១០ ខែមេសាខាងមុខ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស នគរបាលស័ក្កិ៣ម្នាក់រឿង ដកកាំភ្លើងដេញបាញ់ប្រពន្ធចំនួន៤គ្រាប់។

សនវនការនេះ មានលោក ងិន ពេជ្រ ជាតំណាងអយ្យការ បានចោទប្រកាន់លើជនជាប់ចោទ ឈ្មោះ ឡេង ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ នគរបាល ស្នាក់នៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទ ពីបទប្រើប្រាស់អាវុធខុសច្បាប់ តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្ដនៅចំណុចមុខសណ្ឋាគារ ហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ នៅក្នុងសវនាការជនជាប់ចោទ បានទទួលស្គាលការចោទប្រកាន់របស់តុលាការ ។

គួររំលឹកថា កាលពីយប់រំលង អធ្រាត្រឆ្លងចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មានករណីបាញ់បោះសេរីមួយកើតឡើង បង្កដោយបុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក Lexus LS450 ពណ៌ខ្មៅ នៅចំណុចផ្លូវលេខ៧៥ កែងផ្លូវលេខ៨៤ ទល់មុខសណ្ឋាគារ ហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានដកកាំភ្លើងបាញ់រះទៅលើមេឃ ចំនួន០៤គ្រាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រ តែត្រូវកម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនបង្កបានភ្លាមៗផងដែរ ។

ទោះយ៉ាងណា សំណុំរឿងនេះត្រូវលោកចៅក្រម សម្រេចលើកពេលទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១០ខែមេសា ឆ្នាំ២០១៨ខាងមុខ ៕

ដកស្រង់ពី៖FRESH NEWS