Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីឃាតកម្មចាប់ជំរិត រួចសម្លាប់កុមារីសិស្សសាលាអាយុ១២ឆ្នាំ នៅក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថចាប់ខ្លួនឃាតកបានហើយ

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនឃាតក ដែលចាប់ជំរិតកុមារី ហើយយករុំស្កុតមាត់ និងច្រមុះបណ្តាលស្លាប់ រួចច្រកចូលក្នុងការ៉ុង នៅក្រុងប៉ោយប៉ែតបានយើយ ដោយគ្រោងនឹងឲ្យធ្វើត្រាប់ បង្ហាញសកម្មភាពល្មើសឡើងវិញ នៅថ្ងៃទី០២ ខែមេសាស្អែកនេះ។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះកម្លាំងអាវុធហត្ថឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ សត់ ឈុនអ៊ី អាយុ១២ឆ្នាំ ជាសិស្សនៃសាលារៀនឯកជនឈ្មោះពន្លកខ្មែរ សង្កាត់/ក្រុងប៉ោយប៉ែត តែមានលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ចំណែកជនល្មើសជាឃាតក មានឈ្មោះ សុកខឿន សយធី ហៅវុទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ នៅក្រុងប៉ោយប៉ែត។ សមត្ថកិច្ច និងគណ:គ្រប់គ្រង់សាលារៀនបានដឹងថា យោងកាមេរ៉ាសុវត្ថិភាព គេបានឃើញក្មេងស្រី ត្រូវឃាតកល្បួងឲ្យជិះម៉ូតូជាមួយ ពេលនាងចេញពីសាលារង្វន់ម៉ោង៤ល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។

ក្រោយពីបែកធ្លាយរឿងចាប់ជំរិតនេះ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការ បានឲ្យលោកវរសេនីយ៍ នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នាំកម្លាំង ចុះស្រាវជ្រាវ និងរកឃើញរងគ្រោះនៅក្នុងបន្ទប់ជួល១ក្បែរហាងខារ៉ាអូខេ K1 មៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត។

ប៉ុន្តែក្មេងស្រីបានស្លាប់ទៅហើយ។ ខណ:នោះ កម្លាំងក៏ចាប់បានជនល្មើសជាឃាតក នៅក្នុងបន្ទប់ដែរ។ ជនល្មើសបង្ហើបថា ខ្លួនចាប់ជំរិតក្មេងរងគ្រោះ ដើម្បីចង់បានលុយពីជីដូនកុមារីរងគ្រោះ។ ប៉ុន្តែដោយសារខ្លួនមិនធ្លាប់ បានយកស្កុតរុំមាត់ និងច្រមុះនាងខ្លាំងពេក នាងក៏ថប់ដង្ហើមស្លាប់ ហើយខ្លួនក៏ញាត់នាងក្នុងការ៉ុងប្រុងដឹកទៅចោលឲ្យឆ្ងាយ តែរកឱកាសមិនបាន ក៏កម្លាំងអាវុធហត្ថមកដល់ហើយ ចាប់ខ្លួនដូច្នេះទៅ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេអហខេត្តបន្ទាយមានជ័យ ប្រាប់ល្ងាចថ្ងៃទី០១ ខែមេសាថា ជនល្មើសនេះបានសារភាពខ្លះៗហើយ។ លោក និងអង្គភាពសូមថ្លែងអំណរគុណជូនលោកឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានលើកទឹកចិត្តដល់កងរាជអាវុធហត្តនូវទឹកប្រាក់ចំនួន២,០០០,០០០រៀលក្នុងករណីចាប់ជំរិតនិងសម្លាប់ក្មេងស្រីសិស្សនេះ៕

 

ដកស្រង់ពី៖FRESH NEWS