Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតកម្មដ៏សាហាវ! ម្តាយ និងកូនប្រុស២នាក់ ត្រូវឃាតកអារ.ក សម្លាប់យ៉ាងព្រៃផ្សៃបំផុតនៅលើផ្ទះ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ហេតុការណ៍ឃាតកម្មដ៏សាហាវមួយ បានកើតឡើងនៅ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយស្ត្រីជាម្តាយ រួមទាំងកូនប្រុសជំនង់២នាក់ ត្រូវបានឃាតក អារ.កសម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅលើផ្ទះ។

សមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់ Fresh News ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលករណីឃាតកម្មនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ជូនសមត្ថកិច្ច នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨នេះ ដោយឈ្មោះ សេង នាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃជនរងគ្រោះ បានយកផ្អកមកឲ្យជនរងគ្រោះ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំថ្មពេជ្រ ស្រុកខេត្តត្បូងឃ្មុំ។

ខណៈពេលមកដល់ឃើញផ្ទះស្ងាត់ខុសពីធម្មតា មិនឃើញបើកទ្វារលក់ដូរ ដូចសព្វដង ហើយគាត់ដើរចូល ដល់ក្រោមផ្ទះឃើញមានស្នាមឈាមហូរ តាមសរសរផ្ទះ ហើយបានឡើងទៅលើផ្ទះ រុញទ្វារចូលទៅឃើញជនរងគ្រោះ ដេកស្លាប់ទាំងអស់មានម្ដាយ និងកូនប្រុស២នាក់ទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ (ម្ដាយ) ភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ, ទី២៖ ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ធឿន ធារី ភេទប្រុសអាយុ១១ឆ្នាំ ស្លាប់ដោយសារមានស្នាមកាំបិតអារ.ក។

ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពេជ្រ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ ចន្លោះម៉ោង១២៖០០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨។ បច្ចុប្បន្នជំនាញ កំពុងធ្វើការស្រាវជ្រាវ កសាងសំនុំរឿងតាមនិតិវិធី៕

ដក់ស្រង់ពី៖FRESH NEWS