Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទំនាយ៧យ៉ាង អំពីហេតុភេទប្រចាំឆ្នាំ នៃទេវតាឆ្នាំថ្មី ព្រះនាមមហោធរៈទេវី

  • បោះពុម្ព

តាមរយៈសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរន្ទិ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយនៃទេវតាឆ្នាំថ្មីដូចខាងក្រោម៖ ១. ទំនាយទឹកភ្លៀង៖ ឆ្នាំនេះ ភពពុធជាអធិបតី ដឹកនាំផ្លូវទឹកទៅសុំទឹកភ្លៀងពីស្ដេចនាគ ហើយនាគបានបង្អុរទឹកភ្លៀង ៦០០មេ។

ដូច្នេះហើយនៅជម្ពូទ្វីបមនុស្សលោក នឹងបណ្ដាលឱ្យមានទឹកភ្លៀងនៅដើមឆ្នាំល្អ កណ្ដាលឆ្នាំល្អ និងចុងឆ្នាំភ្លៀងច្រើន។ ២. ទំនាយអាកាសធាតុ៖ ទំនាយទាយថា អាកាសធាតុធាតុត្រជាក់ខ្លាំង។ ៣. ទំនាយទឹកទន្លេ៖ ឆ្នាំនេះទំនាយទឹកទន្លេមានសំណល់៤ (បួន)។

ដូច្នេះទំនាយទាយថា ទន្លេ បឹងបួរ តូចណាស់តូចជាងឆ្នាំទាំងពួង។ ៤. ទំនាយភោគផលរបស់កសិករ៖ ឆ្នាំនេះមានកេណ្ឌ(៦) មានឈ្មោះថាលាភ ទំនាយថា ស្រូវសំណាប ស្រែចម្ការ បានផល៩ភាគ ខូចខាតអស់តែ១ភាគ ធុញ្ញាហារ មឹង្សាហារផល្លាហារ ភោជនាហារបានផលល្អ។

ប្រជានុរាស្ត្រមានសេចក្ដីសុខជាភិយ្យោភាព។ ៥. ទំនាយការធ្វើស្រែ៖ ទំនាយទាយថា ស្រែទំនាបនិងស្រែដីទួលគ្រប់ទីកន្លែងនឹងទទួលបានផលល្អ ដូចគ្នាទាំងពីយ៉ាង។ ៦. ទំនាយអំពីគ្រោះធម្មជាតិ៖ ឆ្នាំនេះត្រូវចំសេស៥ត្រូវត្រង់ ដើមអំពៅជាស្ដេច មានទំនាយថា មានភ្លៀងច្រើនទឹកនឹងលិចស្រូវ។

៧. ទំនាយពីព្រះអាទិត្យ៖ ឆ្នាំនេះព្រះអាទិត្យគឺខ្យល់ទៅ ទំនាយថា បន្ទាប់ពីថ្ងៃមហាសង្ក្រាន្តទៅ៧ថ្ងៃ នឹងមានភ្លើងឆេះក្នុងស្រុក អ្នកតូចនឹងធ្វើទោសអ្នកធំ នាឆ្នាំនេះនឹងកើតឧត្បាតកក្រើកផ្ទៃក្រោមនាស្រុកនាមកណ្ដុរ នាមពពែ ស្រុកនាមកណ្ដុរនឹងកើតសិក រាស្ត្រនឹងធ្វើទោសមន្ត្រី សមណជីព្រាហ្មណ៍នឹងក្ដៅក្រហាយចិត្ត។

តាមមហាសង្ក្រាន្ត ទេវតាឆ្នាំថ្មី ឆ្នាំចនេះ សង្ក្រាន្តនឹងចូលមកដល់នៅ ថ្ងៃសៅរ៍ ១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨ វេលាម៉ោង ៩ និង ១២ នាទីព្រឹក។ ទេវតាឆ្នាំថ្មីនេះ ព្រះនាមមហោធរៈទេវី បុត្រីទី ៧ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ខៀវ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ សោយ សាច់ទ្រាយ (ជាសត្វព្រៃពពួកឈ្លូស តែតូចជាងឈ្លូស) ជាភក្សាហារ ព្រះហស្តស្តាំកាន់កងចក្រ ព្រះហស្តឆ្វេងកាន់ត្រីសូល៍ គង់លើមយូរ៉ា ឬស្ដេចក្ងោក ជាពាហនៈ៕

ដកស្រង់ពី៖Sabay