Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលសេដ្ឋកិច្ច បង្ក្រាបករណីផលិតបារីមិនដាក់សារព្រមានសុខភាពនៅខេត្តត្បូងឃ្មុំ ដកហូតបារីជិត១៦០០ប៊ិច

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ រកឃើញបារីជិត ១៦០០ប៊ិច ដែលបានវេចខ្ចប់ ពុំមានសារព្រមានសុខភាព និងរូបភាព ត្រឹមត្រូវតាមច្បាប់កំណត់ ក្នុងរោងចក្រ CTK ខេត្តត្បូងឃ្មុំ។

ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សមត្ថកិច្ចជំនាញ សហការជាមួយមន្ត្រីនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ក្រសួងសុខាភិបាល និងនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យរោងចក្របារី CTK ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលសមត្ថកិច្ចសង្ស័យថាមានការវេចខ្ចប់ផលិតផលថ្នាំជក់ ពុំមានបោះពុម្ភសារព្រមានសុខភាព និងរូបភាពលើកញ្ចប់ ត្រឹមត្រូវតាមច្បាប់កំណត់។

ក្រោយការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញបារី ៤ម៉ាក សរុបចំនួន ១,៥៩១ប៊ិច បានផលិត និងវេចខ្ចប់ពុំមានសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាពអនុឡោមទៅតាមច្បាប់កំណត់ ព្រមជាមួយសំបកវេចខ្ចប់ចំនួន ៤៤កេះទៀត។ ដូចនេះលោកព្រះរាជអាជ្ញារង ទៀវ ពណ្ណរាយ បានសម្រេចឲ្យប្រមូលយកបារី និងសំបកវេចខ្ចប់ទាំងអស់ខាងលើទៅរក្សាទុកក្នុងបន្ទប់ នៃទីតាំងផ្នែកខាងមុខរោងចក្រ រួចធ្វើការបិទប្លុមបេបន្ទប់នោះជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចថ្មីពីអាជ្ញាធរតុលាការ។

ជាក់ស្តែង នេះគឺជាប្រតិបត្តិការលើកទីពីរហើយរបស់សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលសហការជាមួយមន្ត្រីនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ក្រសួងសុខាភិបាល ក្នុងការចុះពង្រឹងការអនុវត្តច្បាប់លើការបោះពុម្ពសារព្រមានសុខភាព និងរូបភាពអោយបានត្រឹមត្រូវតាមច្បាប់កំណត់៕

ដកស្រង់ពី៖FRESH NEWS