Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្តី និងកូនប្រុស២នាក់ ចេញទៅសែនឆេងម៉េង នៅខេត្តកំពង់ចាម, ប្រពន្ធនៅផ្ទះម្នាក់ឯង អគ្គិភ័យឆេះស្លាប់ក្នុងផ្ទះ នៅក្រុងព្រៃវែង

  • បោះពុម្ព

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ មានហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ដែលបណ្ដាលឲ្យស្រ្ដីម្នាក់ ដែលនៅចាំផ្ទះស្លាប់ក្នុងភ្នក់ភ្លើង ខណៈប្តី និងកូនទៅសែនថ្នូរជីដូនជីតាបាត់អស់។ ករណីគ្រោះអគ្គិភ័យនេះ កើតឡើងនៅវេលាម៉ោង ៩៖៤៥នាទី ស្ថិតនៅភូមិលេខ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អន គ្រីម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាងជួសជុសរថយន្ត មានទីលំនៅកន្លែងកើតហេតុ ដែលផ្ទះឆេះមានទំហំទទឹង៥.២ម៉ែត្រ បណ្ដោយ១៥ម៉ែត្រ។ ស្រីរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ញឹម ទៀង អាយុ៤៧ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះ អន គ្រីម។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ប្ដីនិងកូនប្រុស២នាក់ នាំគ្នាទៅសែនថ្នូរជីដូនជីតា នៅភូមិព្រែក ឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាម ចំណែកប្រពន្ធនៅចាំផ្ទះ មិនបានទៅជាមួយឡើយ។

ក្រោយពេលកើតហេតុ ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាដោយផ្ទាល់ពីកម្លាំងនគរបាលខេត្ត និងសហការជាមួយ កម្លាំងនៃអធិការនគរបាលក្រុង សង្រ្គោះជាបន្ទាន់ ពេលនោះសមត្ថកិច្ចឃើញផ្ទះជាប់សោរ ២ជាន់ ទី១ សោរកន្លែងជួសជុលរថយន្ត និងសោរទី២ ជាកន្លែងចូលបន្ទប់ដេក។

កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីចំនួន៤គ្រឿង ប្រើទឹកអស់៨រថយន្ត ដែលមិនបណ្ដាលឲ្យឆេះឆ្លងផ្ទះនៅជាប់ឡើយ។ កម្លាំងជំនាញកំពុងរកមូលហេតុ ដែលបណ្ដាលឲ្យឆាបឆេះផ្ទះខាងលើ៕

ដកស្រង់ពី៖FRESH NEWS