Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ចាប់ខ្លួនជនជាតិបារាំងម្នាក់ រួមជាមួយថ្នាំញៀនជិត៤គីឡួក្រាម ដែលផ្ញើមកពីប្រទេសប៊ែលហ្ស៊ិក, ព្រឹកនេះសមត្ថកិច្ចបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់

  • បោះពុម្ព

(ភ្នំពេញ)៖ ជនជាតិបារាំងម្នាក់ រួមជាមួយថ្នាំញៀនជិត៤គីឡូក្រាម ដែលផ្ញើមកពីប្រទេសប៊ែលហ្ស៊ិក ត្រូវកម្លាំងនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់បាន ហើយនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

មន្ដ្រីនគរបាលដែលបានបញ្ជូនជនសង្ស័យរូបនេះមកតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំាំនៅតុលាការលោក ជួន សុជាតិ ថា ជនសង្ស័យឈ្មោះ MAXIME COLAS ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ 13BE17572។

គួររំលឹកថា កាលពីវេលាម៉ោង១០៖១៥នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចស្ថានីយ៍ប្រៃសណីភ្នំពេញ សមត្ថកិច្ចបានពិនិត្យកញ្ចប់បញ្ញើរមិនប្រក្រតីមួយ ដែលផ្ញើរមកពីប្រទេសប៊ែលហ្ស៊ិក ហើបានធ្វើតេស្តបឋមឃើញថាជា ប្រភេទថ្នាំញៀនអិចស្តាស៊ីMDMA។

ក្រោយមកដោយបានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារបានប្រគល់កញ្ចប់បញ្ញើរនោះ ទៅឲ្យអ្នកដែលមកទទួល គឺជនជាតិបារាំងឈ្មោះ MAXIME COLAS ដោយរឹបអូសសារធាតុញៀនប្រភេទអេចស្តាស៊ី «MDMA» គ្រាប់ពណ៌លឿងខ្ចី និងបៃតង និងបានឃាត់ខ្លួនបញ្ជូនទៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ដើម្បីធ្វើការសាកសួរបន្ដ ហើយបានបញ្ជូនទៅតុលាការនៅព្រឹកនេះតែម្ដង៕

ដកស្រង់ពី៖FRESH NEWS