បណ្តាញសង្គម

ជនសង្ស័យប្រុស-ស្រី ចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះបង្ក្រាប

(បាត់ដំបង)៖ ជនសង្ស័យប្រុស-ស្រី ចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបបាន និងដកហូតបានថ្នាំញៀន និងសម្ភារប្រើប្រាស់មួយចំនួន។

ការចុះប្រតិបត្តិការខាងលើនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅត្រង់ចំណុចភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រីទាំង៣នាក់ ដែលត្រូវបានកម្លាំងជំនាញ ធ្វើការចាប់ខ្លួន រួមមាន៖ ទី១៖ ឈ្មោះ ប៊ុយ ពិសី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទី២៖ ឈ្មោះ នឿន ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ទី៣៖ ឈ្មោះ នឿន ចាន់រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោក បានបន្ថែមទៀតថា ក្នុងនោះ បានដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនម៉ាទឹកកក ០២ កញ្ចប់ ទម្ងន់ ១,៥៧ ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១ គ្រឿង, ទូរស័ព្ទដៃ ០៥ គ្រឿង, ម៉ូតូ ០១ គ្រឿង បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS