Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធានាសុវត្ថិភាពចំណីអាហារ មុនចូលឆ្នាំខ្មែរ! មន្រ្តីកាំកុងត្រូលខេត្តស្ទឹងត្រែង ចុះពិនិត្យគុណភាពទំនិញ នៅផ្សារសាមគ្គី រកឃើញទំនិញខូចគុណភាពមួយចំនួន

  • បោះពុម្ព

(ស្ទឹងត្រែង)៖ ដើម្បីបង្កើនសុវត្ថិភាពនូវគុណភាពទំនិញ ជាម្ហូបអាហារ និងដោយមានការយកចិត្តទុកដាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល លើសុខភាពបងប្អូនប្រជាពលរដ្ឋនោះ នៅមុនឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨នេះ លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង សហការជាមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានដឹកនាំ មន្ត្រីកាំកុងត្រូល បន្តចុះត្រួតពិនិត្យគុណភាពទំនិញ ព្រមទាំងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅតាមបណ្តោយផ្លូវជុំវិញផ្សារសាមគ្គី ក្រុងស្ទឹងត្រែង។

លោក គឹម ប្រុស បានថ្លែងថា ការចុះពិនិត្យទំនិញហួសសពលភាព ឬខូចគុណភាពព្រមទាំងណែនាំដល់អាជីករលក់ដូរ គឺបានធ្វើជាបន្តបន្ទាប់ ដើម្បីរក្សា នូវសុខមាលភាពជូនបពលរដ្ឋ ដែលបានទិញយកទៅប្រើប្រាស់ ឬលក់បន្តចៀសវាងធ្វើខូចសុខភាព។

គ្រប់ខេត្តក្រុងទាំងអស់រមែង ចុះពិនិត្យជាប្រចាំមិនថាគៀកបុណ្យទាននោះទេ ក៏ប៉ុន្តែឆ្លៀតឱកាសនេះដែរ ស្របពេលរដូវចូលឆ្នាំមកដល់ផងនាំពេលខាងមុខនេះ សមត្ថកិច្ចជំនាញ បានខិតខំស្វះស្វែង ត្រួតពិនិត្យរកទំនិញខូចគុណភាព ឬទំនិញមានលាយសារធាតុគីមី ជាពិសេសទំនិញដែលដាក់ តាំងលក់យូរអាច និងហួសកាលបរិច្ឆេទកំណត់ស្របពេល និងយើងទាំងអស់គ្នាបានចុះណែនាំដល់អាជីករ ក៏ដូចជាប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នា។

លោក គឹម ប្រុស បានបន្តថាសកម្មភាពចុះត្រួតពិនិត្យអប់រំណែនាំអ្នកលក់នៅព្រឹកនេះអ្នកលក់នៅខេត្តស្ទឹងត្រែង បានទទួលការយល់ដឹង ច្រើនរាល់ទទួលការទិញឥវ៉ាន់ ពួកគាត់បានមើលកាលបរិច្ឆេទ ប្រើប្រាស់ច្បាស់លាស់ ដែលមានបិទនៅលើទំនិញនោះទើបទិញយកទៅលក់បន្ត។

លោក គឹម ប្រុស បានបន្ថែមថា ក្រោយការចុះអប់រំណែនាំ និងត្រួតពិនិត្យទំនិញខូចគុណភាពនៅតាមបណ្តោយផ្លូវជុំវិញផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ក្រុមកម្លាំងជំនាញសមត្ថកិច្ចកាំកុងត្រូល ដកហូតបានទំនិញខូចគុណភាពមួយចំនួនដូចជា៖ ទឹកក្រូចចំណុះ១លីត្រ កន្លះហួសកាលបរិច្ឆេទ ប្រើប្រាស់ចំនួន២ដប, ដំឡូងបារាំងកំប៉ុងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១កំប៉ុង, ត្រីខកំប៉ុងកំពិតចំនួន១០កំប៉ុង៕

ដកស្រង់ពី៖FRESH NEWS