Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួនស្ត្រីម្នាក់ចេញចេញសែកស្អុយជិត៤ម៉ឺនដុល្លារ តែក្រោយបញ្ចប់ការសួរនាំ ត្រូវចៅក្រមឲ្យត្រឡប់ទៅវិញ ក្រោមការត្រួតពិនិត្យ

  • បោះពុម្ព

(ភ្នំពេញ)៖ លោក សេង លាង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យស្ត្រីម្នាក់ ដែលជាប់ចោទពីបទចេញ សែកស្អុយជិត៤ម៉ឺនដុល្លារ ត្រឡប់ទៅផ្ទះវិញ តែដាក់ឲ្យជាប់កាតព្វកិច្ចស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះថា ស្ត្រីរូបនេះមានឈ្មោះ ផេង មុំ អាយុ៤២ឆ្នាំ បានត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។

ដើមចមរឿងហេតុខាងលើនេះ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ដំបូងឡើយ ផ្តើមចេញដោយសារតែស្ត្រីជាប់សង្ស័យ បានខ្ចីប្រាក់ដើមបណ្តឹងចំនួន៣៧០០០ដុល្លារ ដើម្បីយកទៅលោះប្លង់ដីពីធនាគារមួយ ប៉ុន្តែលុយនោះមិនបានយកទៅលោះប្លង់ទេ។ លុះក្រោយមក ដើមបណ្តឹងទារប្រាក់វិញពីស្ត្រីនោះវិញ ស្រាប់តែជនសង្ស័យបានចេញសែកស្អុយ។ ពេលដើមបណ្តឹងយកសែកនោះ ទៅបើកពីធនាគារទើបដឹងថា ជាសែកគ្មានសាច់ប្រាក់ ទើបដើមបណ្តឹងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តងទៅ។

នៅល្ងាចថ្ងៃទី៩ ខែមេសា សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ សំណុំរឿងនេះបានស្ថិតនៅដៃលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទប្រកាន់ស្ត្រីជនសង្ស័យ ពីបទចេញសែកគ្មានសាច់ប្រាក់ រួចបញ្ជូនសំណុំរឿងនេះទៅលោកសេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។ ប៉ុន្តែនៅល្ងាចថ្ងៃទី១០ ខែមេសា លោកចៅក្រមបានសម្រេចអោយទៅផ្ទះវិញ៕

ដកស្រង់ពី៖FRESH NEWS