បណ្តាញសង្គម

សាហាវណាស់! ស្ត្រីម្នាក់ត្រូវប្តីកាប់ជិតដាច់ក្បាល បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកលើកដែក, ជនដៃដល់បើកម៉ូតូ ទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានអ្នកលឿង

(កណ្តាល)៖ ករណីមនុស្សឃាតដ៏សាហាវព្រៃផ្សៃមួយ បានកើតឡើងទៅលើស្រ្តីម្នាក់ ត្រូវប្តីបើកម៉ូតូមកកាប់ប្រហារជិតដាច់ក្បាល បណ្តាឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ គួរឲ្យរន្ធត់យ៉ាងខ្លាំង នាវេលាម៉ោង២៖៣០នាទីរសៀល នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចមុខអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

បើតាមសេចក្តីរាយការណ៍ជាជំហានដំបូង របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ទន់ ស្រីណយ (ត្រូវជាប្រពន្ធ) អាយុ២០ឆ្នាំ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ រ៉ា ឆៃរ៉ាត់ ត្រូវជាប្តី អាយុ២១ឆ្នាំ។

បន្ទាប់ពីសម្លាប់ប្រពន្ធរបស់ខ្លួនរួចមក បុរសជាប្តីចិត្តឆៅរូបនេះ បានបើកម៉ូតូរួចទៅលោតទឹកពីលើស្ពានអ្នកលឿនដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបាន និងកំពុងជួយអន្តរាគមន៍ និងបានកំពុងស្វែងរកបុរសជាប្តីដែលលោតទឹកសម្លាប់ខ្លួននោះ៕

ដកស្រង់ពី៖FRESH NEWS