Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនម្នាក់ តូចចិត្តនឹងម្តាយស្តីបន្ទោស រឿងដើរផឹកស្រា ដាច់ចិត្តចង-ក​ សម្លាប់ខ្លួន

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ បុរសចិត្តសឿងម្នាក់ រស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ព្រោះតូចចិត្តនឹងម្តាយស្តីបន្ទោស។ ហេតុកាណ៍នេះ បានកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៦៖៤០នាទីព្រឹក ស្ថិតនៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

វរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា បុរសដែលដាច់ចិត្តធ្វើអត្តឃាតចង-ក សម្លាប់ខ្លួនមានឈ្មោះ ធិ សុជា អាយុ៣០ឆ្នាំ រស់នៅភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយចង-កធ្វើអត្តឃាតនៅខាងលិចឈាងខាងជើងផ្ទះរបស់ខ្លួនចម្ងាយប្រហែល៤០ម៉ែត្រ ចងនឹងដើមស្វាយកំពស់២,៣០ម៉ែត្រ។

លោកបានបន្តថា បើតាមការបំភ្លឺរបស់ឈ្មោះ គង់ សម្បត្តិ អាយុ៥៣ឆ្នាំ ត្រូវជាឪពុកបង្កើត បានរៀបរាប់បញ្ជាក់ថា ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ កូនរបស់គាត់បានដើរលេងនឹងផឹកស្រា នៅពេលយប់ម៉ោង៨ឬ៩យប់ នៅម្តុំដើមពោធិ៍បីដើមជិតផ្លូវលំក្នុងភូមិអន្លង់សារឃុំភ្នំលៀប ទើបចូលផ្ទះពេលនោះប្រពន្ធរបស់ខ្លួនឈ្មោះ ទុយ ឈុយ អាយុ៤៨ឆ្នាំ ត្រូវជាម្តាយបង្កើត បាននិយាយស្តីបន្ទោសឱ្យជនរងគ្រោះកុំឱ្យដើរផឹកស្រាពេលយប់នៅម្តុំដើមពោធិ៍បីដើម ព្រោះក្មេងធ្លាប់ស្ទាក់វាយគ្នាកន្លែងនោះ ពេលនោះកូនគាត់បានខឹងក៏ប្រកែកនឹងម្តាយ។

លោក គង់ សម្បត្តិ បានបន្តថា លុះនៅព្រឹកថ្ងៃទី២០ ខែមេសានេះ ម៉ោងប្រហែល៦នាទីព្រឹក គាត់បានឃើញជនរងគ្រោះកាន់ធុងស្ពិចទ្រដើរ ចូលដើមទៅស្វាយ ស្មានថាជនរងគ្រោះ យកធុងស្ពិចទ្រទៅដងទឹកនៅក្រោយផ្ទះតាមធម្មតា លុះម៉ោង៧៖១០នាទីព្រឹក ថ្ងៃដដែលមានប្រជាពលរដ្ឋ ក្នុងភូមិប្រាប់ថា កូនរបស់ខ្លួនបានចង-ក សម្លាប់នៅក្រោយផ្ទះពេលនោះពេទ្យប៉ុស្តិ៍សុខភាពភូមិកំបោរ និងបងប្អូននៅភូមិកំបោរ បានជួយស្រាយខ្សែ ដែលចងដើម្បីជួយសង្រ្គោះពីព្រោះខ្លួន នៅក្តៅៗ មានកំដៅនៅឡើយតែជនជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ការស្លាប់របស់កូនគាត់នេះ គឺស្លាប់ដោយសារចង-កសម្លាប់ ដោយខ្លួនឯងមូលហេតុ គឺកូនខ្ញុំខឹងម្តាយបង្កើតជេរស្តីបន្ទោសឱ្យពីរឿងដើរផឹកស្រាពេលយប់ៗទើបចូលផ្ទះ។ លោកអធិការ បានបញ្ជាក់ថា តាមការសន្និដ្ឋាន និងតាមការត្រួតពិនិត្យរបស់គណៈកម្មាការត្រួតពិនិត្យលើខ្លួនសាកសពពុំឃើញមានស្លាកស្នាម អ្វីគួរកត់សំគាល់ទេ មានស្នាមជាំត្រង់កផ្នែកខាងមុខក្រវ៉ាត់មកទងត្រចៀកទាំងសងខាង ហើយការស្លាប់របស់ឈ្មោះ ធិ សុជា នេះពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងប្រាកដមែន៕

ដកស្រង់ពី៖FRESH NEWS