Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជុងមិនដែលភ្លេចកុក! រត់គេចអស់រយៈពេលជាង១៥ឆ្នាំ ក្រោយប្លន់ប្រដាប់អាវុធជាមួយបក្ខពួក នៅខេត្តស្វាយរៀង ​ត្រូវកម្លាំងនគរបាល​បាន នៅខេត្តបន្ទាយមានជ័យ

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ រត់គេចខ្លួនអស់រយៈពេលជាង១៥ឆ្នាំ ក្រោយធ្វើសកម្មភាពប្លន់ទ្រព្យសម្បតិ្ដនៅឆ្នាំ២០០៣ ក្នុងខេត្តស្វាយរៀង តែត្រូវអស់ល័ក្ខនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ ក្រោយកម្លាំងនគរបាលចាប់ខ្លួនបាន នៅខេត្តបន្ទាយមានជ័យ។

ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ កឹង ឃន បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងនគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងកងទ័ពទីបញ្ជាការទិសថ្មពួក នៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៧ ចុះថ្ងៃទី២៨ ខែ មករា ឆ្នាំ២០០៩ របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យឈ្មោះ ក្រូច ម៉ៃ អាយុ៥១ឆ្នាំ មានទីលំនៅភូមិដងរែក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាប់ទាក់ទិនក្នុងករណី រួបរួមគ្នាប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៣ នៅចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា ចំពោះមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួននេះ បន្ទាប់ពីប្រព្រឹត្តបទល្មើសរួចបានរត់គេចខ្លួន ទៅខេត្តបន្ទាយមានជ័យ អស់រយៈពេលជាង១៥ឆ្នាំមកហើយ ក្រោយមកទើបសមត្ថកិច្ច ជំនាញបានស្រាវជ្រាវរកឃើញទីតាំងលាក់ខ្លួន ហើយធ្វើកិច្ចសហប្រតិបត្តិការបង្ក្រាបចាប់ខ្លួន ជនសង្ស័យនេះតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបំពេញនីតិវិធីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS