Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វៀតណាមម្នាក់យកលុយក្លែងក្លាយជាង២ពាន់ដុល្លារ មកទិញគោ​ក្របីពីពលរដ្ឋខ្មែរ តែត្រូវសមត្ថកិច្ចក្របួចជាប់នៅក្រុងបាវិត

  • បោះពុម្ព

(ស្វាយរៀង)៖ បុរសជនជាតិវៀតណាម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ៣នាក់ ដែលធ្លាប់ចាញ់បោក ជនជាតិវៀតណារូបនេះ តាមរយៈការលក់គោក្របីឲ្យ តែទទួលបានសុទ្ធតែលុយដុល្លារក្លែងក្លាយ។ មន្ត្រីនគរបាលបានឲ្យដឹងថា ករណីឃាត់ខ្លួនខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រកម្ទេសខាងលើ។

ពលរដ្ឋខ្មែរជាម្ចាស់គោក្របី ដែលចាញ់បោកជនជាតិវៀតណាមនោះ ទី១.មានឈ្មោះ ស្រី ស៊ន់ អាយុ៥២ឆ្នាំ ទី២.ឈ្មោះ ស្រី វៀន អាយុ៦៥ឆ្នាំ និងទី៣.ឈ្មោះ ចាន់ សារឿន អាយុ៦៣ឆ្នាំ ហើយអ្នកទាំង៣ មានទីលំនៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ម្ចាស់គោក្របីបានឲ្យដឹងថា កាលពីថ្ងៃទី១៨ មេសា ២០១៨ ពួកគាត់បានលក់ក្របីចំនួន ២ក្បាល និងគោចំនួន ១ក្បាល ឲ្យទៅឈ្មោះ លី ហ្វៀងខាង អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមិឡុងហ៊ឹង ឃុំឡុងធឹង ស្រុកប៊េនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ក្នុងតម្លៃសរុប ២,៣០០ដុល្លារអាមេរិក ហើយនៅពេលប្រគល់លុយឲ្យ ពួកគាត់អត់ស្គាល់ថាជាលុយសុទ្ធ ឬលុយក្លែងក្លាយនោះទេ។

លុះដល់ថ្ងៃទី១៩ មេសា ២០១៨ ពួកគាត់បានទៅរកទិញឥវ៉ាន់ ទើបដឹងថាសុទ្ធតែលុយដុល្លារក្លែងក្លាយទាំងអស់ រួចក៏បាននាំគ្នាមកដាក់ពាក្យបណ្តឹងតែម្តង។ ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថាប្រាក់ចំនួន ២,០០០ដុល្លារ គឺសុទ្ធជាប្រាក់ក្លែងក្លាយទាំងអស់ បន្ទាប់ពីឃើញដូចនោះ កម្លាំងសមត្ថកិច្ចក៏បានឲ្យម្ចាស់គោក្របី ដែលចាញ់បោកគេនោះ ទូរសព្ឌ័ទាក់ទងទៅជនសង្ស័យឲ្យឡើងមកមើលក្របីមួយក្បាលទៀត។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅពេលជនសង្ស័យមកដល់រកទិញក្របី ដូចតាមការណាត់តាមទូរស័ព្ទនោះ ក៏ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសាកសួនៅប៉ុស្តិ៍រដ្ឋបាល ហើយនៅពេលនោះ សមត្ថកិច្ចបានឆែកឆេរត្រួតពិនិត្យលើខ្លួនជនសង្ស័យ ឃើញមានប្រាក់ដុល្លាចំនួន ២០០ដុល្លារទៀត ក៏សុទ្ធតែលុយក្លែងក្លាយដែរ។

សរុបប្រាក់ក្លែងក្លាយដែលសមត្តកិច្ចបានដកហូតទាំងអស់ចំនួន ២,៥០០ដុល្លារ ក្នុងនោះលុយសុទ្ធតែ ៣០០ដុល្លារ ហើយបច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS