Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រ្តីកម្សត់ទុរគត ដែលសុំសំយាបផ្ទះគេស្នាក់នៅ ក្រោយប្ដីស្លាប់ចោល ទទួលបានអំណោយពីមេប៉ូលិសខេត្តកំពង់ចាម

  • បោះពុម្ព

(កំពង់ចាម)៖ ស្រ្តីទុរគតម្នាក់ ដែលប្តីទើបនឹងស្លាប់ចោល ហើយមានជំងឺរ៉ាំរ៉ៃ ព្រមទាំងដើរសុំសំយ៉ាបផ្ទះគេរស់នៅក្នុងភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាមនោះ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ បានទទួលអំណោយពីឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

ដោយសារមើលនូវភាពក្រីក្រលំបាករកអ្វីនិយាយមិនបាន នៅថ្ងៃនេះ ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យលោកវរសេនីយ៍ត្រី អ៊ឺង ប៊ុន អធិការនគរបាក្រុងកំពង់ចាម បានចុះជួបសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយប្រគល់ជូនស្រ្តីកំសត់ទុរគតផងដែរ។

ស្រ្តីខាងលើនេះមានឈ្មោះ ម្នី មុំ អាយុ៤៨ឆ្នាំ ដែលបច្ចុប្បន្នធ្លាក់ខ្លួនជាស្រ្តីមេម៉ាយ។ អំណោយទាំងនោះ រួមមាន អង្គរ២៥គីឡូក្រាម, មី២កេស, ទឹកសុទ្ធ២យួរ, ប្រេងឆា២ដប, ទឹកស៊ីអ៊ីវ២ដប, ទឹកត្រី២ដប, ប៊ីចេង ស្ករ និងថវិកាមួយចំនួនផងដែរ ដើម្បីដោះជីវភាពរស់នៅប្រចាំថ្ងៃមួយគ្រា។ រៅពីអំណោយរបស់លោកស្នងការ កម្សត់ទុរគតខាងលើ ក៏ទទួលបានអំណោយពីសប្បុរសជនមួយចំនួនទៀតផងដែរ៕

ដកស្រង់ពី៖FRESH NEWS