Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូនបុរសល្មោភកាមម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទរំលោភសន្ថវៈលើស្រ្តីមានសតិមិនគ្រប់ នៅក្នុងប៉ោយប៉ែត

  • បោះពុម្ព

(បន្ទាយមានជ័យ)៖ បញ្ជូនបុរសល្មោភកាមម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់វ៉ៃខ្នោះពីបទចាប់រំលោភសេពសន្ថវៈ ទៅលើស្ត្រីម្នាក់ ដែលមានសតិមិនគ្រប់ ក្រោយពីទទួលបានពាក្យបណ្តឹងពីម្តាយពីស្ត្រីរងគ្រោះ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ម្សិលមិញ ស្ថិននៅចំណុចមណ្ឌលបី ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីម្តាយនារីរងគ្រោះ កម្លាំងអាវុធហត្ថក្រុងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហុក ចាន់ អាយុ៤០ឆ្នាំ ពីបទ រំលោភសេពសន្ថវៈ លើស្រ្តីដែលជាជនវិបល្លាសស្មារតី (សតិមិនគ្រប់) ចំណែកស្ត្រីរងគ្រោះមានឈ្មោះ អ.ស.ជ អាយុ២៦ឆ្នាំ។

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ បានបន្តថា ក្រោយពីធ្វើការឃាត់ខ្លួន និងសាកសួររួចមក ជនសង្ស័យបានសារភាពថា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យបានផឹកស្រាបៀរនៅបន្ទប់របស់ខ្លួនតាំងពីព្រលឹម រហូតដល់ពេលល្ងាចបណ្តាលឱ្យស្រវឹងជោគជាំ ហើយបានហៅជនរងគ្រោះ មកផឹកជាមួយ លុះជនរងគ្រោះផឹកបានចំនួន២កំប៉ុង ជនសង្ស័យបាននាំជនរងគ្រោះទៅផឹកនៅខាងក្រៅបន្ទប់ក្នុងរោងគ្មានមនុស្សនៅពេលនោះ ជនសង្ស័យបានឱបថើបជនរងគ្រោះតាមចិត្តដោយមើលឃើញជនរងគ្រោះមិនមានការរើបំរះជនសង្ស័យក៏បានដៃហើយអូសដៃជនរងគ្រោះ ចូលក្នុងបន្ទប់ទឹកស្ថិតនៅដីទំនេរគ្មានមនុស្សរស់នៅដែលនៅក្បែរបន្ទប់របស់ខ្លួន ហើយធ្វើសកម្មភាពរំលោភតែម្តង។

តាមចម្លើយសារភាពដដែល ជនសង្ស័យ បានឱ្យដឹងថា ពេលកំពុងរំលោភស្រាប់តែម្តាយរបស់ជនរងគ្រោះបានឃើញហើយបានចាប់ទាញ ជនសង្ស័យចេញមកក្រៅ និងស្រែកអោយអ្នកជិតខាងមកជួយ។ ឃើញហេតុការមិនអំណោយផល ជនសង្ស័យបានរត់គេចខ្លួនតែម្តង រហូតដល់វេលាម៉ោង៨៖០០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនតែម្តង។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ត្រូវកម្លាំងកម្លាំងជំនាញបានកសាងសំណុំបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS