Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង រន្ទះបាន​បាញ់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈម្ចាស់ផ្ទះកំពុងដេកលង់លក់ នៅក្នុងភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី

  • បោះពុម្ព

រតនគិរីៈ ភ្លៀងកក់ខែមួយ មេយ៉ាងខ្លាំង រន្ទះបានបាញ់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង ខណៈម្ចាស់ផ្ទះកំពុង ដេកលង់លក់ តែសំណាហើយមិនបណ្តាល ឲ្យមនុស្សរងគ្រោះថ្នាក់ នឹងបាត់បង់ ជីវិតឡើយ គ្រាន់តែខូចខាត ទ្រព្យសម្បត្តិ នៅក្នុងផ្ទះតែប៉ុណ្ណោះ ។

ហេតុការណ៍ គ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោង ១២កណ្ដាលអធ្រាត្រ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះ សៃ ឡន ស្ថិតនៅក្នុង ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី។ មន្ត្រីនគរបាល ស្រុកលំផាត់ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ សៃ ឡន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ រស់នៅភូមិឃុំ កើតហេតុខាងលើ។ មន្ត្រីនគរបាលបន្តថា ខូចខាតសម្ភារៈរួមមាន៖ ទូរស័ព្ទដៃម៉ាកសាំស៊ុង ១គ្រឿង អំពូលភ្លើង៦ ព្រីភ្លើង៤ បារ៉ែតភ្លើង១ និងខ្សែភ្លើងមួយ ចំនួនផងដែរ៕