បណ្តាញសង្គម

បុរសម្នាក់បន្ទាប់ពីបាត់ពីផ្ទះ៣ថ្ងៃ ត្រូវបានគេប្រទះឃើញ ចង.ក សម្លាប់ខ្លួន

(កោះកុង)៖ បុរសវ័យចំណាស់ម្នាក់ដោយសារតូចចិត្តនឹងខ្លួនឯងមានជម្ងឺប្រចាំកាយបានដើរចេញបាត់ពីផ្ទះអស់រយះពេល៣ថ្ងៃ ត្រូវបានអ្នកភូមិប្រទះឃើញចងករសម្លាប់ខ្លួននៅក្នុងផ្ទះដីចំការឡើងធុំក្លិនស្អុយទៅហើយ សាកសពបុរសវ័យចំណាស់រូបនេះត្រូវបានគេប្រទះឃើញនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញនេះ ស្ថិតនៅក្នុងដីចំការមួយកន្លែង នៅភូមិទួលគគី ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើយោងតាមសមត្ថកិច្ចដែលបានចុះធ្វើកោសល្យវិច្ច័យដល់កន្លែងកើតហេតុបានឲ្យដឹងថា បុរសវ័យចំណាស់ដែលចង់ករធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ មានឈ្មោះ អាន ហួត អាយុ៥៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ហើយបើតាមសាច់ញ្ញាត្តិបានប្រាប់សមត្ថកិច្ចថាបុរសវ័យចំណាស់ ខាងលើនេះគាត់បានបាត់ពីផ្ទះរយៈពេល៣ថ្ងៃ ហើយសាច់ញ្ញាត្តិបានដើររកដែរតែរកមិនឃើញនោះទេ ស្រាប់តែនៅរសៀលថ្ងៃទី២៥ ខែមេសា ម្សិលមិញនេះ អ្នកចំការនៅក្បែរនោះបានដើរកាត់ចំការ ធុំក្លិនស្អុយក៏ទៅមើលស្រាប់តែឃើញសាកសពជនរងគ្រោះបានចង.កសម្លាប់ខ្លួនបាត់ទៅហើយ ភ្លាមនោះពួកគាត់ក៏បានក៏មកប្រាប់សាច់ញ្ញាតិ្ត នឹងប្តឹងទៅសមត្ថកិច្ចតែម្តង។

សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា បើតាមការធ្វើការត្រួតពិនិត្យជុំហេតុការណ៍នោះបានឲ្យដឹងថា បុរសវ័យចំណាស់រូបនេះមុនសម្រេចចិត្តចង.ករ ធ្វើអត្ថឃាត់ខ្លួនឯង គាត់បានចាក់គន្លឹះទ្វារខាងក្នុងយ៉ាងរឹងមាំ ហើយឆ្លងកាត់ការធ្វើកោសលវិច្ច័យរបស់សមត្ថកិច្ចបានបញ្ជាក់ជាលទ្ធផលថា មិនមែនជាអំពើឃាតកម្មទេ គឺគាត់ធ្វើអត្តឃាត់ដោយខ្លួនឯងតែម្តង។ ក្រោយពីធ្វើការពិនិត្យរួចហើយសមត្ថកិច្ចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យទៅសាច់ញាត្តិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS