Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូពីរគ្រឿងព្រលះគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ នៅនឹងកន្លែង នៅខេត្តពោធិ៍សាត់

  • បោះពុម្ព

(ពោធិ៍សាត់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បានបណ្តាលឱ្យបុរស៣នាក់ ស្លាប់បាត់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៥៥.១៥៦ ស្ថិតចំណុចភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។

បើតាមរបាយការណ៍របស់មន្ត្រីនគរបាល បានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះមានទី១៖ ឈ្មោះ កុប ហ្វី អាយុ២២ឆ្នាំ ខ្មែរឥស្លាម រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ, ទី២៖ ឈ្មោះ ជឿន ដេវីត (ហៅម៉េង) អាយុ២៣ឆ្នាំ រស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបដាច់ខ្យល់ស្លាប់ អ្នកស្លាប់ទាំងពីរនេះធ្វើដំណើររួមគ្នាពីកើតទៅលិច ដោយម៉ូតូម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1G-7864។

ចំណែកជនរងគ្រោះម្នាក់ទៀតដែលជិះម៉ូតូម្នាក់ឯង និងស្លាប់បាត់បង់ជីវិតមានឈ្មោ៖ ឌុម សារុន (ហៅគក) អាយុ២៥ឆ្នាំ រស់នៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ។ សមត្ថកិច្ចស្រុកដដែល បានបន្តថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូពីរគ្រឿងបញ្ចាសទិសគ្នា លុះមកដល់កន្លែងកើតហេតុក៏រ៉េចង្កូត ទៅបុកនឹងម៉ូតូម៉ាកវ៉េវអាល់ហ្វា គ្មានផ្លាកលេខពណ៌ក្រហម ធ្វើដំណើរច្រាស់ទិសគ្នា ពីលិចទៅកើតពេញទំហឹងតែម្តង។

មន្ត្រីនគរបាល បានឱ្យដឹងទៀតថា ម៉ូតូទាំងពីរគ្រឿងនោះបើកដល់ចំណុចកើតហេតុ (ផ្លូវកោង) ក្នុងល្បឿនលឿន ទប់លំនឹងមិនបាន ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ។ បច្ចុប្បន្នសាកសពត្រូវបានមន្ត្រីចំនាញប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងពីរ បានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកក្រគរ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS