បណ្តាញសង្គម

ពុលនៅខេត្តក្រចេះទៀតហើយ! ប្រជាពលរដ្ឋ៤៤នាក់ សង្ស័យពុលនំអន្សមអាំង នៅឃុំកំពង់ដំរី ស្រុកឆ្លូង

(ក្រចេះ)៖ សមត្ថកិច្ចនគរបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ មានករណីពុលនំអន្សមអាំង ស្ថិតនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ សរុបជនរង គ្រោះចំនួន៤៤នាក់ ក្នុងនោះរងគ្រោះធ្ងន់ធ្ងរចំនួន២៨នាក់ ស្រី២៣នាក់ និងរងគ្រោះស្រាលចំនួន១៦នាក់ (ស្រី៨នាក់)។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមការបំភ្លឺពីអ្នករងគ្រោះទាំងអស់ បានរៀបរាប់ថា ក្រោយពីហូបនំអន្សមអាំង របស់អ្នកលក់ឈ្មោះ អ៊ ធឿង ភេទស្រី អាយុ៥៨ឆ្នាំ ដែលលក់នៅក្នុងភូមិកើតហេតុ បានតែប៉ុន្មាននាទីរួចក៍មានអាការៈពុលតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះធ្ងន់ធ្ងន់រួមមាន៖ ១៖ អ៊ ធឿង ភេទស្រី ៥៨ឆ្នាំ ២៖ កាន ស្រីណន ភេទស្រី ៣៨ឆ្នាំ ៣៖ ហួន អាង ភេទស្រី ៣២ឆ្នាំ ៤៖ ហួន អ៊ី ភេទស្រី ២៤ឆ្នាំ ៥៖ ទួន វ៉ាត់ ភេទស្រី ២៣ឆ្នាំ ៦៖ ខេង សុខពេង ភេទស្រី ១៤ឆ្នាំ ៧៖ ខេង ស្រីនាង ភេទ ស្រី១១ឆ្នាំ ៨៖ ហួន ស្រីអាង ភេទស្រី ១៧ឆ្នាំ ៩៖ ហួយ សាវិន ភេទស្រី ៣៧ឆ្នាំ ១០៖ ស៊ីន សាវឿន ភេទស្រី ៤១ឆ្នាំ ១១៖ ស៊ា ចំរើន ភេទប្រុស ១៥ឆ្នាំ ១២៖ អ៊ួយ សេងអាន ភេទប្រុស ១៤ឆ្នាំ ១៣៖ អ៊ួយ ធីតា ភេទស្រី ១១ឆ្នាំ ១៤៖ អ៊ួយ អេ ភេទប្រុស ៨ឆ្នាំ ១៥៖ ស៊ាម ណេ ភេទស្រី ២៣ឆ្នាំ ១៦៖ ថន រតនា ភេទស្រី ៣២ឆ្នាំ ១៧៖ ទាង រតននី ភេទស្រី ៩ឆ្នាំ ១៨៖ ម៉េន សួស្តី ភេទប្រុស ១៣ឆ្នាំ ១៩៖ ស្វិត យ៉េ ភេទស្រី ៣៣ឆ្នាំ ២០៖ ជៀប ពុយ ភេទស្រី ៣១ឆ្នាំ ២១៖ អ៊ិត សុឃី ភេទស្រី ១៧ឆ្នាំ ២២៖ អ៊ិត ស្រីសូត្រ ភេទស្រី ២៣ឆ្នាំ ២៣៖ ជា មុំ ភេទស្រី ៥៨ឆ្នាំ ២៤៖ សាត់ ស្រីអូន ភេទស្រី ៥ឆ្នាំ ២៥៖ អៀល ស្រីលាប ភេទស្រី ៦ឆ្នាំ ២៦៖ ហ៊ត យ៉េន ភេទស្រី ៨៨ឆ្នាំ ២៧៖ គឿន ចាន់ស៊ី ភេទប្រុស ២ឆ្នាំ ២៨៖ នួន ទួន ភេទស្រី ៣៧ឆ្នាំ * អ្នករងគ្រោះស្រាលព្យាបាលលេបថ្នាំ ១៖ ហួន ស្រីអ៊ាត ភេទស្រី ២២ឆ្នាំ ២៖ ម៉ៅ គាន ភេទស្រី ១៧ឆ្នាំ ៣៖ ហួន ហោ ភេទប្រុស ២០ឆ្នាំ ៤៖ ស៊ា ចំរីភេទ ប្រុស ១០ឆ្នាំ ៥៖ ស៊ាម ស៊ា ភេទប្រុស ៣៩ឆ្នាំ ៦៖ សឿន សារ៉ាត់ ភេទប្រុស ២៨ឆ្នាំ ៧៖ ធុន ភារំ ភេទប្រុស ១៥ឆ្នាំ ៨៖ ម៉ៅ អៀល ភេទប្រុស ៣៧ឆ្នាំ ៩៖ ស៊្រុន ណារី ភេទស្រី ៣៩ឆ្នាំ ១០៖ មេន ស្រីដា ភេទស្រី ៤ឆ្នាំ ១១៖ រ៉ាន ស្រីលាក់ ភេទស្រី ២៤ឆ្នាំ ១២៖ ជាង ចាន់ ភេទស្រី ៥ឆ្នាំ ១៣៖ ខ្លាក់ សាវឿន ភេទស្រី ២៧ឆ្នាំ ១៤៖ នេន សូណា ភេទប្រុស ៩ឆ្នាំ ១៥៖ ណៃ នេន ភេទប្រុស ២៩ឆ្នាំ ១៦៖ នី ហាន ភេទស្រី ៣២ឆ្នាំ៕

ដកស្រង់ពី៖FRESH NEWS