Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរប្លន់ម៉ូតូដ៏សកម្មនៅរាជធានីភ្នំពេញ ចំនួន៨នាក់ ត្រូវបានកម្លាំងនគរបាល តាមបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ ក្រោយធ្វើសកម្មភាពនៅខណ្ឌដូនពេញ

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមចោរប្លន់មួយក្រុម បានធ្វើសកម្មភាពប្លន់ម៉ូតូស្កូបពី១គ្រឿង ពីទឹកដីខណ្ឌដូនពេញ មកសង្ងំលាក់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតតាមបង្ក្រាបបានទាំងសម្បុកចំនួន៨នាក់។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ទាំង៨នាក់នេះ បានធ្វើឡើងកាលពីម្សិលមិញ នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ការបង្ក្រាបក្រុមចោរប្លន់ទាំងនេះ បានធ្វើឡើងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះថា មានក្រុមចោរប្លន់ប្រដាប់អាវុធបានដេញប្លន់ យកម៉ូតូបានសម្រេច នាវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៦ ខែឧសភា នៅមុខភោជនីយដ្ឋានមេត្រូ ម្តុំមាត់ទន្លេ ក្នុងខណ្ឌដូនពេញ។ លោកថា «ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងផ្នែកអន្តរាគមន៍ពិសេស និងកម្លាំងផ្នែកសន្តិសុខខណ្ឌ សហការជាមួយកម្លាំងនគរបាល ខណ្ឌដូនពេញ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកប្រតិបត្តិការ រហូតបង្ក្រាបបានក្រុមចោរប្លន់នេះទាំងសម្បុកតែម្តង»។

លោក យឹម សារ៉ាន់ ជនរងសង្ស័យទាំង៨នាក់រួមមាន៖ ទី១៖ ឈ្មោះ ឈៃ យ៉ាង អាយុ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិព្រៃទា សង្កាត់ចោមចៅទី៣, ទី២៖ ឈ្មោះ កៅ ភារៈ អាយុ២១ឆ្នាំ មុខរបរមិនពិត ស្នាក់នៅស្រុកគងពិសី ខេត្តកំពងស្ពឺ, ទី៣៖ ឈ្មោះ កែវ ភិរម្យ អាយុ២៤ឆ្នាំ មុខរបរមេការផ្ទះជួល ស្នាក់នៅ ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ , ទី៤៖ ឈ្មោះ អ៊ីម ភារ៉ា អាយុ២០ឆ្នាំ មុខរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅ ផ្ទះគ្មានលេខ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, ទី៥៖ ឈ្មោះ ភី សេងហៀង អាយុ១៨ឆ្នាំ មុខរបររត់តុស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ, ទី៦៖ឈ្មោះ ថន បញ្ញា អាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះលេខ១៥ZE0 សង្កាត់បឹងកេងកង១ ខណ្ឌចំការមន, ទី៧៖ឈ្មោះ ហេង សំណាង អាយុ២២ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះជួល ភូមិដំណក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី៨៖ឈ្មោះ គិន សាម៉េត អាយុ៣០ឆ្នាំ មុខរបរមិនពិតមានទីលំនៅ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចំណែកជនរងគ្រោះមានឈ្មោះ សាំង សុភ័ណ ភេទស្រី អាយុ២២ឆ្នាំ មុខរបររត់តុ ម៉ូតូដែលបានបាត់បង់ ម៉ាកហុងដាស្កូបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GT-2137 ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ សួរនាំកសាងសុំណុំរឿងចាក់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEWS