Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តយុទ្ធនាការចាប់រថយន្ត និងម៉ូតូបើកល្មើសច្បាប់, លទ្ធផលចាប់បាន១០គ្រឿង បើកបរដោយជនជាតិចិនទាំងអស់

  • បោះពុម្ព

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កម្លាំងនគរបាលចរាចរណ៍របស់លោក បានឃាត់រថយន្ត ចំនួន១០គ្រឿងបន្តទៀត ដែលបើកដោយជនជាតិចិន ដោយពួកគេគ្មានប័ណ្ណបើកបរ និងគ្មានពាក់មួកសុវត្ថិភាព។

លោកឧត្តមសេនីយ៍ស្នងការ បានប្រកាសចាត់វិធានការចំពោះបញ្ហានេះ កាន់តែខ្លាំងឡើង ជាពិសេស ក៏សូមអំពាវនាវដល់ម្ចាស់រថយន្ត និងម៉ូតូទាំងអស់ដែលបានជួលឲ្យជនបរទេស មិនថា តែជនជាតិ ចិននោះទេ ត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវតើ ពួកគេមានប័ណ្ណបើកបរត្រឹមត្រូវតាមច្បាប់ដែរឬទេ? បើបញ្ហានេះនៅតែបន្តកើតឡើងទៀតនោះ លោកស្នងការ នឹងចាត់វិធានការ តាមនីតិវិធីឲ្យបានតឹង រឹងបំផុត គោលបំណងរក្សាសណ្តាប់ធ្នាប់ និងការគោរពច្បាប់នៅលើទឹកដីខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ កម្លាំងជំនាញផែនសណ្តាប់ធ្នាប់សាធារណៈ ចំនួន១៩នាក់ ដឺកនាំដោយលោកវ.ឯក ព្រហ្ម ពៅ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យ រឹតបន្តឹងការអនវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេស អ្នកបើកបរគ្មានប័ណ្ណបើកបរ នៅគោលដៅលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុចP6 រង្វង់មូលតោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាលទ្ធផល៖ *ពិន័យអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូ មិនពាក់មួកសុវត្តិភាព ចំនួន១៣នាក់ *ពិន័យអ្នកបើកបរមិនមានកញ្ចក់មើលក្រោយ ចំនួន០១នាក់ *ពិន័យអ្នកបើកបរម៉ូតូគ្មានបណ្ណបើកបរចំនួន០៤នាក់ *ពិន័យអ្នកបើកបររថយន្ត មានប័ណ្ណបើកបរហួសសុពលភាពចំនួន០២នាក់។

ជាមួយគ្នាកម្លាំងនគរបាលក៏បានឃាត់រថយន្តបានចំនួន១០គ្រឿង មានដូចខាងក្រោម៖ទី១៖ រថយន្តម៉ាក HYUNDAI H1 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រះសីហនុ 2A-7520ទី២៖ រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 2A-9000 ទី៣៖ រថយន្តម៉ាក RANGE ROVER ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AL-9977 ទី៤៖ រថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AK-0494 ទី៥៖ រថយន្តម៉ាក HIGHLANDER ពណ៌ខៀវ ពាក់ផ្លាកលេខព្រះសីហនុ 2A-8873 ទី៦៖ រថយន្តម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2O-0139 ទី៧៖ រថយន្តម៉ាក HIGHLANDER ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2I-4342 ទី៨៖ រថយន្តម៉ាក LEXUS RX300 ពណ៌ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ 2A-6084 ទី៩៖ រថយន្តម៉ាក PORSCHE ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AM-3777 ទី១០៖ រថយន្តម៉ាក HYUNDAI H1 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AU-9167។

សម្រាប់វត្ថុតាងម៉ូតូ និងរថយន្តទាំងអស់ ត្រូវរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕


ដកស្រង់ពី៖FRESH NEWS