Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល បណ្តាលដាច់ចរន្តអគ្គិសនី នៅក្រុងក្រចេះ

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៨៖៥២ល្ងាច មានករណីដាច់ចរន្តអគ្គិសនី នៅសង្កាត់អូរឫស្សី សង្កាត់ក្រចេះ និងសង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ មូលហេតុដោយសារមានខ្យល់កន្រ្តាក់ខ្លាំងធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុង២២គីឡូវ៉ុល ចំនួន០៤ដើម និងគ្រេចចំនួន០២ដើម។

ក្រុមការងារបច្ចេកទេសបានធ្វើការផ្ទេរចរន្តពីប្រភពផ្សេង និងភ្ជាប់ចរន្តជូនអតិថិជនឡើងវិញនៅវេលាម៉ោង ២០:៥០នាទីយប់ លើកលែងតែP02 ដែលស្ថិតនៅ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ សូមជម្រាបថា ដោយសារកំហូចខាងលើមានលក្ខណៈធ្ងន់ធ្ងរ ក្រុមការងារនឹងធ្វើការដាំបង្គោល និងជួសជុលបន្តនៅថ្ងៃស្អែក។ អាស្រ័យហេតុនេះ សូមបងប្អូន មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕

ដកស្រង់ពី៖FRESH NEWS