Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យឆាបឆេះឃ្លាំងលក់គ្រឿងបន្លាស់ និងលក់រថយន្ត ចំនួន៣ឃ្លាំង ស្ថិតនៅម្តុំម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក គិតជាទឹកប្រាក់រាប់សែនដុល្លារ

  • បោះពុម្ព

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីអគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងឆេះលើឃ្លាំងលក់រថយន្ត សរុបចំនួន៣កន្លែង ស្ថិតនៅម្តុំម៉ុងឌីយ៉ាល់ ផ្លូវលេខ២១៩ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីឆាបឆេះនេះមានខូចខាតរថយន្តទំនើបៗចំនួន៤គ្រឿង Audi, Land Cruiser, Rang Rover, Camry គិតជាទឹកប្រាក់រាប់សែនដុល្លារ។ ចំណែកសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងក្នុងការពន្លត់ ហើយករណីនេះមិនមានមនុស្សរងរបួសនោះទេ។ អគ្គិភ័យបានរលត់ទៅវិញ នៅវេលាម៉ោងប្រមាណ៥៖៤០នាទីព្រឹកថ្ងៃដដែល។

ដកស្រង់ពី៖FRESH NEWS