បណ្តាញសង្គម

បាញ់សម្លាប់ថៅកែផលិតទឹកសុទ្ធ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សង្ស័យរឿងគំនុំ

(កំពង់ឆ្នាំង)៖ សេចក្តីរាយការណ៍សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅម៉ោង៧៖៥០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសវ័យ៦១ឆ្នាំជាម្ចាស់សិប្បកម្មផលិតទឹកសុទ្ធ ត្រូវឃាតកប្រើប្រាស់កាំភ្លើង AK បាញ់៣គ្រាប់ ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះ ដោយសង្ស័យជាករណីគំនុំ។

ករណីឃាតកម្មបាញ់សម្លាប់នេះ កើតឡើងនៅភូមិត្រពាំក្របៅ ឃុំខ្លុវពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ ប៊ិន ធឿន អាយុ៦១ឆ្នាំ។ នៅពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS