Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីនគបាលច្រកទ្វាអន្តរជាតិភ្នំដិនម្នាក់ ដកកាំភ្លើងភ្ជង់រកបាញ់អ្នកបើករថយន្តម្នាក់ដោយមិនទាន់ដឹងមូលហេតុ, ស្នងការខេត្តតាកែវ ឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងដើម្បីចាត់ការ

  • បោះពុម្ព

(តាកែវ)៖ នាយផ្នែកអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិភ្នំដិន លោកវរសេនីយ៍ត្រី ស៊ិម វិចិត្រ ត្រូវបានឪពុកអ្នកបើករថយន្តសណ្ដោងម្នាក់ ចោទប្រកាន់ថា បានដកកាំភ្លើងរកបាញ់សម្លាប់កូនរបស់គាត់ ខណៈកូនប្រុសរបស់គាត់ បើករថយន្តចេញពីស្ថានីយ៍ប្រេងសាំងនៅចំណុចភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ កាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។

លោក ហេង ដែលត្រូវជាឪពុកជនរងគ្រោះបានរៀបរាប់ប្រាប់ Fresh News ថា នៅមុនពេលកើតហេតុ កូនប្រុសរបស់គាត់បានបើកឡានសណ្ដោង ចូលទៅចាក់សាំងនៅស្ថាននីយ៍ប្រេងសាំងខាងលើ ហើយក៏បើកចេញមកវិញស្រាប់តែលោកវរសេនីយ៍ត្រី ស៊ឹម វិចិត្រ នាយផ្នែកអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិភ្នំដិន បើករថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2C-7677 បើកមកដល់ក៏ដកកំាំភ្លើងភ្ជង់រកបាញ់ ធ្វើឲ្យកូនប្រុសរបស់គាត់ លោតពីលើឡានរត់ចូលទៅស្ថានីយប្រេងដើម្បីគេចខ្លួន។

ឪពុកជនរងគ្រោះខាងលើ បានសំណូមពរឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់កូនប្រុសខ្លួន តាមរយៈចាត់វិធានការណ៍ផ្លូវច្បាប់ចំពោះមន្រ្តីនគបាលខាងលើ ដើម្បីកុំឲ្យអាងមានអំណាចយកកាំភ្លើងរកបាញ់គេដោយគ្មានមូលហេតុដូច្នោះតទៅទៀត។

ពាក់ព័ន្ធទៅ និងការលើកឡើងខាងលើរបស់ឪពុកជនរងគ្រោះ លោកវរសេនីយ៏ត្រី ស៊ឹម វិចិត្រ មិនអាចសុំការបំភ្លឺបាននោះទេនៅថ្ងៃនេះ ក៏ប៉ុន្តែលោកវរសេនីយ៍ឯក អ៊ុក គឹមកន្និការ នាយប៉ុស្តិ៍ច្រកទ្វាអន្តរជាតិភ្នំដិន បានថ្លែងថា លោកនឹងស៊ើបអង្កេតពីបញ្ហាថា ពិតឬយ៉ាងណា ហើយបើសិនជាគាត់ប្រព្រឹត្តដូចការលើកឡើងខាងលើ លោកនឹងធ្វើរបាយការណ៍ទៅថ្នាក់លើដើម្បីមានវិធានការណ៍ចំពោះអ្នកប្រព្រឹត្ត។

លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគបាលខេត្តតាកែវ បានថ្លែងថា លោកមិនទាន់បានទទួលរបាយការណ៍ពីករណីភ្ជង់កាំភ្លើងនេះនៅឡើយទេ តែទោះជាយ៉ាងណា លោកបានជម្រុញឲ្យក្រុមគ្រូសារជនរងគ្រោះ ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ហើយលោកនឹងបញ្ជូនមន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះជាក់ជាពុំខាន៕

ដកស្រង់ពី៖FRESH NEWS