Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តក្រុមហ៊ុន SP បើកបុកកម្មការិនី២នាក់ស្លាប់នៅលើទ្រូងផ្លូវ,អ្នកបើកបររត់គេចខ្លួនបាត់

  • បោះពុម្ព

(កណ្តាល)៖ កម្មការិនី២នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន អេសភី បើកជ្រុលទៅបុកបណ្តាលឲ្យស្លាប់ទាំង២នាក់នៅនឹងកន្លែង ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។ ហេតុការណ៏នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល ។

មន្ត្រីនគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣A ៥៦២២ បើកបរដោយជនមិនស្គាល់ឈ្មោះ ។ ចំណែកកម្មការិនីរងគ្រោះទាំងពីរនាក់មានឈ្មោះស្រែ ឡំ ភេទស្រី អាយុ២៥ឆ្នាំ និងឈ្មោះជាវ លីន ភេទស្រី អាយុ២៣ឆ្នាំ អ្នកទាំងពីរជាកម្មការិនី និងមានស្រុកកំណើតជាមួយគ្នាផងដែរនៅភូមិថ្មី ឃុំត្រាប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏រថយន្តបង្កបានបើកមកក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញកំពង់សោម)មើលមិនទាន់ក៏ជ្រុលទៅបុកអ្នកទាំងពីរបណ្តាលស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង។ភ្លាមនោះដែរ អ្នកបើកបរបានព្យាយាមរត់គេចខ្លួនបាត់ទៅបន្សល់ទុករថយន្តនៅក្បែរកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ជួយអន្តរាគមន៍អូសយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖FRESH NEWS