Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយថ្ងៃនគរបាលខណ្ឌទួលគោក បង្ក្រាបចោរឆក់៣ករណី ឃាត់ខ្លួនមនុស្ស៥នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ បង្ក្រាបជាក់ស្ដែង ជនសង្ស័យធ្វើសកម្មភាពឆក់ ចំនួន០៣ករណី នៅក្នុងមូលដ្ឋានសង្កាត់ បឹងកក់ទី១ មួយករណី សង្កាត់ទឹកល្អក់ទី១ មួយករណី និងសង្កាត់ផ្សារដេប៉ូទី២ មួយករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ និងចាប់យកវត្ថុតាង (ម៉ូតូសំរាប់ជិះធ្វើសកម្មភាពឆក់ ) ចំនួន០៣គ្រឿង ។

ករណីទី១៖ នៅវេលាម៉ោងប្រហែល ០១៖១៥នាទីរំលងអាធ្រាត្រ នៅចំណុចមុខផ្ទះលេខ២ ផ្លូវ លេខ៣១៥ ក្រុមទី៣១ ភូមិ៨ សង្កាត់បឹងកក់ ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ ១-ឈ្មោះ សៀង ឈាងកាង ហៅខាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ក វិទ្យាល័យ វត្តកោះ។

២-ឈ្មោះ ឃឿង ម៉េងហ័ង ហៅ ហ័រ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ខ សាលាទួលសុវណ្ណារ៉ា ។ វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក HondaC125 ស៊េរី2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-8708 ដែលមានលេខតួនិងលេខម៉ាស៊ីន: 5221743 ។

ករណីទី២៖ នៅវេលាម៉ោងប្រហែល ០៦៖៣០នាទីព្រឹក នៅចំណុចមុខមន្ទីរពេទ្យប៉ាស៊ីហ្វិច ផ្លូវសហព័ន្ធ រុស្សី ក្រុមទី២៨ ភូមិ៨ សង្កាត់ ទឹក ល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ចំរើន ឆៃឌី ហៅ ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ។

វត្ថុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក HondaC125 ស៊េរី 2018 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GX-6908 ដែល មានលេខតួនិងលេខម៉ាស៊ីន: 5225681 ។ ករណីទី៣៖ នៅវេលាម៉ោងប្រហែល ១២៖៥៧នាទី នៅចំណុចមុខផ្ទះលេខ៥៤៤ ផ្លូវលេខ១២៨ ក្រុមទី១៩ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សែន ស័ក្កសុគា ហៅ គា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២E1 វិទ្យាល័យឬស្សីកែវ ។

២-ឈ្មោះ ណា ម៉ារ៉ាឌី ហៅ ម៉ារ៉ាឌី ភេទអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ។ វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2017 ពាក់ស្លាកលេខ ភ្នំពេញ 1GI-0203 ដែលមានលេខតួនិងលេខម៉ាស៊ីន: 9712592 ។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់និងវត្ថុតាងចាប់យក ខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS