Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេញមួយខែនេះ ​នគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមចោរឆក់ពីជនជាតិខ្មែរ និងជនបរទេស ២០ករណី ឃាត់ខ្លួនបាន១៨នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ កម្លាំងនគរបាលនៃការិយាលយព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌទាំង១២ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាប ក្រុមចោរឆក់ទ្រព្យសម្បត្តិ ពីជនជាតិបរទេស និងជនជាតិខ្មែរ បាន២០ករណី និងឃាត់ខ្លួនជនសង្ស័យ១៨នាក់ រយៈពេលពេញមួយខែ។ បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា របាយការណ៍រយៈពេលមួយខែនេះ បានធ្វើឡើងចាប់គិតពីថ្ងៃទី១៦ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

លោកវរសេនីឯក ប៊ុន សត្យា បានបញ្ជាក់ថា កម្លាំងការិយាល័យជំនាញបង្ក្រាបបាន ចំនួន១៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់, អធិការដ្ឋាននគរបាលខណ្ឌចំការមនបង្ក្រាបបាន ចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់, អធិការដ្ឋាននគរបាលខណ្ឌ៧មករាបង្ក្រាបបាន ចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់, អធិការដ្ឋាននគរបាលខណ្ឌទួលគោក បង្ក្រាបបានចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ និងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បង្ក្រាបបាន ចំនួន២ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់។

ក្នុងនោះករណីឆក់កាបូប ចំនួន៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ឆក់ទូរស័ព្ទ ចំនួន១១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៩នាក់ ដែលមានជនរងគ្រោះជាខ្មែរ ចំនួន១០នាក់ ជនរងគ្រោះបរទេស ចំនួន១០នាក់ មានជនជាតិចិន៧នាក់ ជនជាតិបារាំង១នាក់ ជនជាតិហ្គីណេ១នាក់ និងមិនស្គាល់អត្តសញ្ញាណជនរងគ្រោះម្នាក់។

ដោយឡែកសម្រាប់វត្ថុតាងជាមធ្យោបាយធ្វើសកម្មភាព ដែលចាប់យកបានពីជនសង្ស័យ មានម៉ូតូចំនួន១៤គ្រឿង, ភ័ស្តុតាងជារបស់ជនរងគ្រោះមានទូរសព្ទ័ដៃ ចំនួន៨គ្រឿង កាបូប១ អាវុធខ្លីម៉ាកGLOCK១៩ ចំនួន១ បង់កាំភ្លើង២ គ្រាប់កាំភ្លើង១៥គ្រាប់, ប្រាក់ដុល្លារ៨១ដុល្លារអាមេរិក, ប្រាក់ចិន៤,០០០, លិខិតឆ្លងដែន៥ និងសម្ភារៈជនរងគ្រោះបាត់បង់មួយចំនួនទៀត។ ក្រោយប្រតិបត្តិការ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

សកស្រង់ពី៖FRESH NEWS