Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រំលោភកុមារនៅអាមេរិក ​តែត្រូវកម្លាំងនគរបាលអន្ដោប្រវេសន៍ ចាប់ខ្លួនបាននៅខេត្តសៀមរាប​

  • បោះពុម្ព

(សៀមរាប)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ដែលបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកុមារ នៅសហរដ្ឋអាមេរិក។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

បើតាមលោកប្រធាននាយកដ្ឋាន ជនជាតិអាមេរិកដែលកម្លាំងជំនាញឃាត់ខ្លួនឈ្មោះ GILBERT MICHAEL GREENWOOD កើតថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៥៥ កាន់លិខិតឆ្លងដែនលេខ488043160 ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈលើកុមារ ប្រព្រឹត្តនៅសហរដ្ឋអាមេរិក ចាប់ខ្លួនតាមសំណើរផ្នែកភ្នាក់ងារសន្តិសុខការទូត (Deplomatic Security Services . DSS) សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានបញ្ជូនទៅកាន់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញជនសង្ស័យរូបនេះ ទៅអនុវត្តតាមនីតិវិធីច្បាប់ បន្តនៅសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖FRESH NEWS