Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាយខ្សែភ្លើងឆក់កណ្តុរចូលសុីស្រូវប្រាំង បែរជាឆក់មនុស្សស្លាប់ ត្រូវនគរបាលឃាត់ខ្លួន

  • បោះពុម្ព

(កណ្តាល) ៖ អ្នកការពារមិនឲ្យកណ្តុរចូលសុីស្រូវប្រាំងម្នាក់ត្រូវនគរបាលឃាត់ខ្លួន ក្រោយយកខ្សែលួសតភ្ជាប់ចរន្តអគ្គិសនីទៅរាយឆក់កណ្តុរ ការពារស្រូវប្រាំងពីសត្វកណ្តុរចូលសុីបំផ្លាញ តែត្រូវឆក់អ្នកទៅមើលសន្ទូច ស្លាប់នៅនិងកន្លែង ។

ហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោង១ជាងឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចដីស្រែប្រាំងក្រោយភូមិឈើទាលភ្លោះឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វ៉ាយ ទឹម ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុ។

ចំណែកអ្នកដាក់កណ្តុរឈ្មោះ សុឹម ម៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុជាមួយគ្នា។មន្ត្រីនគរបាលបានបន្តទៀតថា បើយោងតាមការបំភ្លឺរបស់ជនសង្ស័យនោះ នៅមុនពេលកើតហេតុ ខ្លួនបានយកខ្សែលួសទៅរាយព័ទ្ធជុំវិញដីស្រូវប្រាំងដែលជាដីឳពុកក្មេក រហូតដល់ម៉ោង២២ជាងដោយមេឃភ្លៀង ខ្លួនបានរើខ្សែលួសចេញ រហូតដល់ម៉ោង២ជាងខ្លួនបានទៅរាយឆក់កណ្តុរម្តងទៀត បានប្រហែលជាជាង១ម៉ោង ស្រាប់តែឃើញជនរងគ្រោះដើរសំដៅមក ហើយជនសង្ស័យបានស្រែកប្រាប់ទៅជនរងគ្រោះកុំឲ្យដើរចូល ព្រោះខ្លួនមិនទាន់ដោះក្បាលអាគុយទេ ដោយជនរងគ្រោះមិនលឺ ទើបខ្លួនរត់ទៅដោះក្បាលអាគុយ ពេលដោះរួចក្រឡេកមើលទៅជនរងគ្រោះ ឃើញឆក់ដួលបាត់ទៅហើយ ភ្លាមនោះជនសង្ស័យបានជួយធ្វើចលនាដែរ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចខ្លួនបានរាយការណ៏ទៅនគរបាល និងប្រាប់ក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ជាមួយគ្នានោះនគរបាលបានឃាត់ខ្លួនអ្នកឆក់កណ្តុរនាំមកកាន់អធិការដ្ឋានដើម្បីបន្តនីតិវិធីតាមច្បាប់៕

ដកស្រង់ពី៖FRESH NEWS