Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រីក្រពេក ឪពុកម្ដាយ បង្ខំលក់ព្រហ្មចារីយ៍ កូនស្រីមិនទាន់គ្រប់អាយុ តម្លៃ ២៥០០ដុល្លារ

  • បោះពុម្ព

ដោយសារតែជីវភាពក្រីក្រ ខ្លាំងពេក បានបង្ខំឱ្យពីរនាក់ប្ដី-ប្រពន្ធដាច់ ចិត្ដយកកូនស្រី លក់ព្រហ្មចារីយ៍ឱ្យអ្នកមាន លុយតម្លៃ ២៥០០ដុល្លារ យកទៅរកស៊ី ឬ ក៏ចិញ្ចឹមជីវភាពគ្រួសារ ឱ្យមានភាពល្អ ប្រសើរឡើងវិញ ។ ប៉ុន្ដែទង្វើបែបនេះត្រូវ បានកម្លាំងនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនរាជ ធានីភ្នំពេញ បង្ក្រាបបាន និងចាប់ខ្លួនស្ដ្រី ជនជាតិវៀតណាមម្នាក់ ដែលនាំក្មេងស្រី ទៅលក់ព្រហ្មចារីយ៍ ។

នាយការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ លោក កែវ ធា បានថ្លែងឱ្យដឹងថា ស្ដ្រីជន ជាតិវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនកាល ពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ខណៈដែលស្ដ្រីរូបនេះកំពុងនាំ ក្មេងស្រីយកទៅលក់ព្រហ្មចារីយ៍ តម្លៃ ២៥០០ដុល្លារ បន្ទាប់ពីឪពុក-ម្ដាយរបស់ នាង បានប្រើឱ្យធ្វើសកម្មភាពបែបនេះ ។

ការឃាត់ខ្លួនស្ដ្រីមេខ្យល់ឈ្មោះ កៅ ធី ហៀង ហៅ ស្រីកែវ អាយុ ៤២ឆ្នាំ ជនជាតិ វៀតណាម ស្នាក់នៅផ្ទះជួល សង្កាត់ព្រែក ប្រា ខណ្ឌមានជ័យ មុខរបរ ជាអ្នកលក់ កាហ្វេបានធ្វើឡើងនៅមុខសណ្ឋាគារឡាក់គី ស្ដារ ផ្លូវលេខ ៣៣៦ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។

លោក កែវ ធា បានបញ្ជាក់ថា ក្មេងស្រី រងគ្រោះ ឈ្មោះ ស.ស.ព អាយុ ១៦ឆ្នាំ ជន ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅខណ្ឌមានជ័យ មុខរបរ ជាកម្មការិនីរោងចក្រត្រូវបានឪពុក ម្ដាយរបស់នាង លក់ព្រហ្មចារីយ៍តម្លៃ២៥០០ ដុល្លារ ទៅឱ្យអ្នកមានលុយដោយសារតែ ជីវភាពក្រីក្រខ្លាំងពេក ។ ក្រោយពីទទួល បានព័ត៌មានខាងលើនេះ ការិយាល័យជំនាញ បានសុំគោលការណ៍ណែនាំ ពីលោកស្នងការ និងស្នងការរង ព្រមទាំងមានការឯកភាព ពីតំណាងអយ្យការលោក មាស ច័ន្ទពិសិដ្ឋ ផងនោះ បានចុះទៅសហការជាមួយកម្លាំង សមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនស្ដ្រីជនជាតិ វៀតណាមរូបនេះនៅតាមផ្លូវ ។ ក្រោយ ការសួរនាំស្ដ្រីមេខ្យល់ខាងលើ ត្រូវបានបញ្ជូន ទៅកាន់តុលាការ រីឯក្មេងស្រីរងគ្រោះអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែលស្ដ្រី ជាម្ដាយ បានរត់គេចខ្លួនបាត់ ៕