Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងនគរបាលអន្ដោប្រវេសន៍​ បន្ដឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ក្នុងខណ្ឌចំការមន ដែលលួចស្នាក់នៅ និងធ្វើការខុសច្បាប់

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ ដែលលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ក្នុងខណ្ឌចំការមន។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្ដិការនេះស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកប្រធាននាយកដ្ឋាន ប្រតិបត្តិការនេះ កម្លាំងជំនាញបានចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសគោលដៅ សិប្បកម្មឈើ តាមបណ្តោយលូទឹកស្អុយ តាមផ្លូវ១០៣ និង១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន និងបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន០៨នាក់ ពីបទលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានសៀវភៅការងារ និងប្រើប្រាស់ឯកសារមិនប្រក្រតី។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមខាងលើ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីរៀបចំឯកសារចាត់ការបន្ដតាមនីតិវិធី៕

 

ដកស្រង់ពី៖FRESH NEWS