Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួនស្ដ្រីជនជាតិថៃ២នាក់ ដែលបង្កប់គ្រឿងញៀនក្នុងអាវជាង៤គីឡូ​ នៅព្រលានយន្ដហោះភ្នំពេញ​

  • បោះពុម្ព

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះថា កម្លាំងនគរបាលជំនាញបានចាប់ខ្លួនស្ដ្រីជនជាតិថៃ២នាក់ ដែលបង្កប់គ្រឿងញៀនក្នុងអាវរងារជាង៤គីឡូក្រាម បម្រុងនាំចេញទៅប្រទេសជប៉ុន។

បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀនទាំង២នាក់ខាងលើនេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីទទួលព័ត៌មានសង្ស័យពី ស្ថាប័នគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ, កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដំណើរការសហការត្រួតពិនិត្យស៊ើបអង្កេត លើមុខសញ្ញាសង្ស័យ២នាក់។

នាយឧត្តមសេនីយ៍អគ្គស្នងការរង បញ្ជាក់ថា ជាលទ្ធផលកម្លាំងជំនាញ បានត្រួតពិនិត្យរកឃើញសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន ICE បង្កប់ក្នុងអាវរងារចំនួន៣ មានទម្ងន់៤.៥០៧គីឡូក្រាម ដែលជនសង្ស័យទាំង២នាក់នេះ នាំមកពីប្រទេសថៃ ហើយត្រូវបានមេក្លោងនៅខេត្តសៀមរាប រៀបចំឲ្យនាំគ្រឿងញៀននេះមកភ្នំពេញ ដើម្បីបន្តទៅដំណើរតាមយន្តហោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ ណារីតា ប្រទេសជប៉ុន ដោយមានអ្នកចាំទទួល។ ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងនាំយកទៅការិយាល័យជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ដកស្រង់ពី៖FRESH NEWS