បណ្តាញសង្គម

BREAKING NEWS: ចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ ក្រោយធ្លាយរូបភាពដេកជាមួយនារីម្នាក់ តាមបណ្ដាញសង្គម

(បន្ទាយមានជ័យ)៖ នៅទីបំផុត! ក្រោយបញ្ចប់ការឆ្លងឆ្លើយគ្នា ក្នុងសន្និសីទ សារព័ត៌មាន នាព្រឹកថ្ងៃទី០៥ រហូតដល់ ថ្ងៃរសៀល ខែមិថុនា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំសង្ឃ និងមន្ដ្រីធម្មការ ខេត្តបន្ទាយមានជ័យ បានសម្រេចចាប់ផ្សឹក ព្រះចៅអធិការ វត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យហើយ

។ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃដដែលនេះ មានការនិមន្ដចូលរួមពីថ្នាក់ដឹកនាំសង្ឃ មន្ដ្រីធម្មការ មន្ដ្រីសាលាខេត្ត ព្រះចៅអធិការ វត្តភ្នំបាក់លើ ស្រិល វណ្ណា ដែលជាអ្នកពាក់ព័ន្ធ នឹងនារីឈ្មោះ កែ លីតា ដែលស្ថិតនៅក្នុងរូបភាព និងវីដេអូ ជាមួយព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ និងអ្នកសារព័ត៌មាន ជាច្រើននាក់ ។

ក្រោយការឆ្លើយឆ្លង គ្នាពីសំណាក់អ្នកពាក់ព័ន្ធ នៅទីបំផុតទៅ ថ្នាក់ដឹកនាំសង្ឃ ក៏បានសម្រេច ចាប់ផ្សឹកព្រះចៅអធិការ ដែលពាក់ព័ន្ធ ជាមួយស្រីញី នៅថ្ងៃនេះតែម្ដង ហើយនីតិវិធីបន្ដទៀត ឬការប្ដឹងផ្ដល់គ្នា រវាងភាគីទាំង២ នឹងធ្វើឡើងនៅ ពេលក្រោយ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ នៅលើបណ្តាញសង្គម Facebook មានការចែកចាយ យ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញ រូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លា ឃ្លោកទៀតផង ។ ករណីនេះបានធ្វើឱ្យ ផ្ទុះការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់ សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់ បានយកចង្ហាន់ ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចូជា ធ្លាប់បានឱ្យ ព្រះសង្ឃស្រោចទឹក លើកជាតារាសីទៀតផង ។

ព្រះសង្ឃដែល រងការរិះគន់ យ៉ាងព្រោងព្រាត ត្រូវបានគេស្គាល់ថា ជាព្រះចៅ អធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា ដែលគេដឹងថា ជាព្រះសង្ឃ ពូកែខាងស្រោច ទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករស៊ី គ្រប់ស្រទាប់វណ្ណៈ ទៅឱ្យព្រះអង្គស្រោចទឹកផងដែរ ។ ប្រជាពលរដ្ឋ រស់នៅខេត្តបន្ទាយមានជ័យ ម្នាក់ បាននិយាយថា លោកក៏ធ្លាក់ទៅវត្តនេះ ហើយឱ្យព្រះសង្ឃ ស្រោចទឹកទៀតផង និងពេលទៅម្តងៗ ឃើញតែមានមនុស្សទៅ ឱ្យលោកដោះអំពើ ដោយអុជធូក ហើយម្នាក់ៗ សុទ្ធតែក្តៅ ដែលត្រូវអំពើរបស់គេ ។

ដោយឡែក នៅលើបណ្តាញសង្គម Facebook ស្រ្តីម្នាក់ដែលមាន អាខោនឈ្មោះ MoTa Gimmick បានបង្ហោះសារថា «ស្គាល់លោក ម្នាក់នេះអត់ ខំគោរពជឿជាក់ តែទីបំផុតរត់តាមស្រី ដេកជាមួយស្រី ហើយកហុស ថាទៅមើលជំងឺនៅសុរិន » ។

សូមបញ្ជាក់ថា កន្លងទៅបុគ្គល សង្ឃមួយចំនួន ដែលគ្រប់ទៅ ដោយស្បង់ចីវរ បានលួចទំនាក់ទំនង ស្នេហាជាមួយស្រី ដែលជាកត្តាដឹកនាំ វិស័យសាសនា កាន់តែធ្លាក់ខណៈ ដែលរាជរដ្ឋាភិបាល បាននិងកំពុង ខិតខំយ៉ាងខ្លាំងក្លា ធ្វើឱ្យវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ រីកចម្រើនកាន់ តែខ្លាំងឡើងនោះ៕