បណ្តាញសង្គម

រកឃើញគ្រាប់មិនទាន់ផ្ទុះ​សល់ពីសង្គ្រាម ជាង១៣០គ្រាប់ នៅខេត្តព្រះសីហនុ, ថ្ងៃនេះកម្លាំងនគរបាលខេត្ត ចុះទៅយកប្រគល់ជូនអង្គភាពស៊ីម៉ាក់ ដើម្បីកម្ទេចចោល

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្ដព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់លោក បានប្រគល់គ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ដែលគេប្រទះឃើញជូនអង្គភាពស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោល។

បើតាមលោកឧត្តមសេនីយ៍ស្នងការ បានប្រគល់ជូនគ្រាប់សំណង់ពីសង្គ្រាមនេះ ធ្វើឡើងនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ, ស្រុកព្រៃនប់ និងស្ទឹងហាវ ក្រោយប្រមូលបានសរុប១៣៦គ្រាប់។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា គ្រាប់ទាំងនោះរួមមាន៖ ៨៥មីលីម៉ែត្រ ចំនួន៨១គ្រាប់, គ្រាប់៨២មីលីម៉ែត្រ ចំនួន២៥គ្រាប់, គ្រាប់១០៧មីលីម៉ែត្រ ចំនួន១៩គ្រាប់, គ្រាប់៧២មីលីម៉ែត្រ ចំនួន៤គ្រាប់, គ្រាប់បែកដៃ៣គ្រាប់ និងគ្រាប់ត្បាល់៤គ្រាប់៕

ដកស្រង់ពី៖FRESH NEWS