បណ្តាញសង្គម

ខ្យល់ព្យុះកន្ត្រាក់ នៅស្រុកបរិបូណ៌ ផ្ទះ១៣ខ្នង បានរងការខូចខាត មួយខ្នងបាក់រាបដល់ដី និងដំបូលប៉ុស្តិនគរបាល រដ្ឋបាល ខូចខាត

កំពង់ឆ្នាំង៖ ខ្យល់ព្យុះកន្រ្ទាក់ បានធ្វើអោយ ផ្ទះប្រជាពលរដ្ឋ ចំនួន១៣ខ្នង បានរងការខូចខាត ដែលហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ក្នុងភូមិ អណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ តែក្នុងហេតុការណ៍នេះ ពុំមាននណាបានរងរបួសនោះទេ។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ផ្ទះប្រជាពលរដ្ឋ១ខ្នង បានបាក់រាបដល់ដី ២ខ្នងទៀត បានត្រេតរកកល នឹងដួល និង១០ខ្នងផ្សេងទៀត បានរងការរបើក ជញ្ជាំង និងដំបូល ដោយសាររភ្លៀង និងខ្យល់ព្យុះកន្រ្ទាក់ ។

ផ្ទះដែលរងការខូចខាតបាក់រាបដល់ដីមានម្ចាស់ផ្ទះឈ្មោះ ជួន សុង អាយុ៤៥ឆ្នាំ មានប្រពន្ឋឈ្មោះ បិន ហេង អាយុ៤២ឆ្នាំ គ្រួសានេះ មានកូន៥នាក់ ជាគ្រួសារក្រីក្រហើយផ្ទះដែលរលំ នេះមានទំហំ៥គុណនិង៧ម៉ែត្រ ដំបូលប្រក់ស្លឹក ជញ្ជាំងស្លឹក និងក្រាលរនាបឬស្សីពីពុង ។

ប្រភពដដែល បានបន្តថាៈ ប៉ុស្តិនគរបាល អញ្ចាញរូង ក៏បានរងការខូចខាត របើកដំបូល និងធ្វើអោយឯកសារមួយ ចំនួនត្រូវខូចខាតដោយ ទទឹកភ្លៀងផងដែរ ។ បុរសជាម្ចាស់ផ្ទះឈ្មោះ ជួន សុង បាននិយាយបញ្ជាក់ថាៈ ផ្ទះគាត់បានរលំបាក់រាបដល់ដីបែប នេះ មានចំនួន២លើកហើយ គិតទាំងលើកនេះផង ឆ្នាំមុនបានបាក់រាបដល់ដីដូវគ្នានេះដែរ ដោយមានសសរកប់ក្នុងដី លើកនេះគាត់បន្តើតជើងសសរកំពស់១,៥០ម៉ែត្រត្រូវ ខ្យល់បោកដួលសំណាងដែរ ក្រុមគ្រួសារគាត់ពេលកើតហេតុនៅក្នុងផ្ទះទាំងអស់ពុំមាននរណារងរបួសឡើយ ប៉ុន្តែម្នាក់ៗបានភ័យ ញាក់សាច់ ព្រលឹងចុងសក់គ្រប់ៗគ្នា។

លោក ប្រាក់ សោភណ្ឌ័ នាយកសាខាកាកបាទក្រហមខេត្ត បាននិយាយអោយដឹងថាៈ ទូរលេខការខូចខាតខាង លើនេះគឺ ត្រឹមត្រូវហើយ ហើយសាខាកាកបាទក្រហមខេត្តនឹងយកអំណោយមនុស្សធម៏របស់សាខាទៅចែកជូនគ្រសាររងគ្រោះ នៅព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៤ខាងមុខនេះ៕