Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ត្រូវរថយន្តបុកស្លាប់

  • បោះពុម្ព

(កែប)៖ នាយរងការិយាល័យនគរបាលអន្តរាគមន៍ខេត្តកែបម្នាក់ ថ្នាក់វរសេនីយ៍ទោ (ស័ក្តិបួនកន្លះ) ត្រូវបានរថយន្តបុកស្លាប់ ខណៈបើកម៉ូតូបត់ឆ្វេងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣៣A ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

នគរបាលចរាចរក្រុងកែប បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ី រ៉ាឌី អាយុ៥៤ឆ្នាំ មុខរបរនាយរងការិយាល័យនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប។ បច្ចុប្បន្នមានទីលំនៅ នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជិះម៉ូតូ ម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម គ្មានពាក់ស្លាកលេខ។

រីឯអ្នកបើករថយន្តបង្ក ឈ្មោះ ផុន ធឿន អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនប៉ិចថាច់ រស់នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង មិនរងរបួសទេ បើករថយន្ត ម៉ាក រ៉េវហ្វ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AB-៩៤៤៣។

នគរបាលដដែលបន្តថា មុនកើតហេតុ ម៉ូតូជនរងគ្រោះ បានបើកស្របទិសគ្នាជាមួយរថយន្តបង្ក ដោយម៉ូតូបើកពីមុខរថយន្ត ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនរងគ្រោះ បានបត់ឆ្វេង ដោយខ្វះការប្រុងប្រយត្ន័ ក៏ត្រូវរថយន្តបុកតែម្តង។

ក្រោយពេលកើតហេតុភ្លាម រថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលក្រុងកែប តាមប្រមាញ់រហូតឃាត់រថយន្ត និងអ្នកបើកបរបាន នៅចំណុចឆ្នេរ ខាងលិចសាលាខេត្តកែប ហើយក៏នាំមកកាន់អធិការដ្ឋាននគរបាលក្រុងអនុវត្តតាមនីតិវិច្បាប់។

ក្រោយពីកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយករថយន្តសង្រ្គោះរបស់ស្នងការដ្ឋានខេត្ត ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ប៉ុន្តែដោយរបួស ធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ ពេលដឹកឆ្លងចូលដល់ទឹកដីប្រទេសវៀតណាមតែម្តង។ ចំណែករថយន្ត និងម៉ូតូត្រូវបាននាំមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងកែប រង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕

ដកស្រង់ពី៖FRESH NEWS