Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាចគ្រោះថ្នាក់ចរាចរណ៍ សូមបើកបរដោយប្រុងប្រយ័ត្ន! ស្លាប់ម្នាក់ និង១៣នាក់របួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញ

  • បោះពុម្ព

(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៥ ខែមិថុនាម្សិលមិញ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍។

របាយការណ៍បញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនៅថ្ងៃម្សិលមិញ បង្កឲ្យខូចខាតម៉ូតូ១០គ្រឿង រថយន្តតូច៧គ្រឿង រថយន្តធំ១គ្រឿង និងកង់១គ្រឿង ហើយមូលហេតុគ្រោះថ្នាក់រួមមាន បើកល្មើសល្បឿន មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។ រយៈពេល២៥ថ្ងៃខែមិថុនានេះ គ្រោះថ្នាក់ចរាចរណ៍កើតមាន១៩៩ករណី ស្លាប់មនុស្ស១០០នាក់ និងរបួសធ្ងន់ស្រាល ៣០៦នាក់៕

ដកស្រង់ពី៖FRESH NEWS