Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អណោចអធ័ម! អ្នក​ដឹក​បន្លែ​ត្រី​សាច់​លក់​តាម​ផ្ទះ​ម្នាក់​ ត្រូវ​រថយន្ដ​កុងតឺន័រ​បុក​ស្លាប់ ​នៅ​អូរ​ឧកញ៉ា​ហេង​ ស្រុកព្រៃនប់

  • បោះពុម្ព

(ព្រះសីហនុ)៖ អ្នកដឹកបន្លែត្រីសាច់លក់តាមផ្ទះម្នាក់ ត្រូវរថយន្តកុងតឺន័រមួយគ្រឿង បុកស្លាប់ភ្លាមៗមួយរំពេច នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៨ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មន្ដ្រីនគរបាល បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ ម៉ាក HINO ពណ៌ ខៀវ លេខភ្នំពេញ3A-5728 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ដល់ចំណុចខាងលើ បានបុកពីខាងក្រោយ និងកិនពីលើម៉ូតូ ម៉ាក HONDA WAVE ពណ៌ក្រហម-ខ្មៅ លេខភ្នំពេញ1A-1722 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណដឹកបន្លែត្រីសាច់លក់តាមផ្ទះ បណ្ដាលឲ្យស្លាបភ្លាមនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ដោយឡែកជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ កំពុងទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖FRESH NEWS