បណ្តាញសង្គម

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ ដកហូតបានថ្នាំមួយចំនួនទាំងកណ្ដាលថ្ងៃ

(ភ្នំពេញ)៖ កម្លាំងនគរបាលសន្តិសុខ សហកាជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ នៅក្នុងមូលដ្ឋាន និងដកហូតបានថ្នាំមួយចំនួន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីមេក្លោងចែកចាយគ្រឿងញៀនខាងនេះ បានធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកអធិការរូបនេះ បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ហ៊ុន ស៊ីថា អាយុ៣៧ឆ្នាំ ហូតបានម្សៅក្រាមថ្លាពណ៌ស ប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់ធំ ម៉ូតូ០១គ្រឿង និងទូរស័ព្ទ០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

ដកស្រង់ពី៖FRESH NEWS