Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយរងប៉ុស្តិ៍នគរបាលខេត្តត្បូងឃ្មុំម្នាក់ គាំងបេះដូងស្លាប់ ពេលចុះការពារយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់គណបក្សនយោបាយ

  • បោះពុម្ព

(ភ្នំពេញ)៖ នាយរងប៉ុស្តិ៍នគរបាលខេត្តត្បូងឃ្មុំម្នាក់ បានគាំងបេះដូងស្លាប់ភ្លាមៗ ពេលកំពុងចុះការពារយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នេះ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣៖០០នាទីរសៀល ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភូមិព្រែកតាហុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រាប់មកអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មាននាយរងប៉ុស្តិ៍នគរបាល ខេត្តត្បូងឃ្មុំម្នាក់ បានពលីជីវិតនៅរសៀលម៉ោង ៣៖០០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយសារគាំងបេះដូង នៅពេលដែលលោក រួមជាមួយនឹងនគរបាលផ្សេងៗទៀត កំពុងចុះការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់គណបក្សនយោបាយ។

តាំងនាមឲ្យនគរបាលទូទាំងខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បានសម្តែងការចូលរួមសោកស្តាយ ចំពោះមរណទុក្ខ យ៉ាងក្រៀមក្រំ ជាទីបំផុត។ លោកបានបញ្ជាក់ថា នៅថ្ងៃស្អែកវេលាម៉ោង ៩៖៣០នាទីព្រឹក លោកនឹងដឹកនាំ មន្ត្រីនគរបាលប្រមាណ ៦០រូប ទៅចូលរួមពិធីបុណ្យសព ដោយនាំយកបច្ច័យ និងថវិកា របស់សមាគមមិត្តនគរបាលជាតិ ជូនដល់សាច់ញាតិនៃសព និងបំពាក់បច្ឆាមរណអនុសេនីយ៍ទោ ផងដែរ។

បើតាមឧត្តមសេនីយ៍ បែន រ័ត្ន នគរបាលដែលបានគាំងបេះដូងស្លាប់ឈ្មោះ លោកអនុសេនីយ៍ត្រី ហេង ចាន់ថុល អត្តលេខ ៤៨១៧៤ តួនាទីនាយរងប៉ុស្តិ៍ជំនីក អាយុ៤៧ឆ្នាំ មានកូន ២នាក់ ដែលកូនស្រី អាយុ២១ឆ្នាំ និងប្រុសអាយុ ១៨ឆ្នាំ៕

ដកស្រង់ពី៖FRESH NEWS